ស្ពានក្រវ៉ាត់ក្រុងទី៣ ត្រង់កោះអន្លង់ចិនក្រុងតាខ្មៅបានធ្វើដំណើរបណ្តើរៗហើយ

សង្គម​ និង​សេដ្ឋកិច្ច

ដំណើរការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ នៅតែបន្តទៅមុខ បើទោះបីស្ថិតក្នុងស្ថាននៃវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ ខណៈផ្លូវយុទ្ធសាស្ត្រដឹកជញ្ជូន ក្នុងក្រុង កាត់ភូមិឋាន កាត់វាលស្រែមួយខ្សែនេះ សម្រេចបានប្រមាណ ៥០ភាគរយហើយ បើមិនមានអ្វីប្រែប្រួល នឹងរួចរាល់នៅខែកញ្ញា ឆ្នាំ២០២២ខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ផ្លូវក្រវាត់ក្រុង​ទី ៣ ​ក៏​មានការ​សាងសង់ស្ពានអាកាសឆ្លងកាត់ចំនួន០៤កន្លែង (ឆ្លងកាត់ផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១) ប្រវែងសរុប ១,០០០ម៉ែត្រ រួមទាំង​ស្ពាន​ឆ្លងកាត់ទន្លេបាសាក់ ០២កន្លែង ត្រង់កោះអន្លង់ចិន ប្រវែងសរុប ៩៩៦ម៉ែត្រ (ក្នុងនោះស្ពានបាសាក់ខាងកើតប្រវែង ៦៣០ម៉ែត្រ និងស្ពានបាសាក់ខាងលិច ប្រវែង៣៦៦ម៉ែត្រ)។

បើតាមក្រុមការងារឧកញ៉ាញូស៍ បានជួបជាមួយក្រុមជាងស្ថាបនាស្ពានកោះអន្លង់ចិន បានឲ្យដឹងថា ស្ពានទន្ទេបាសាក់ខាងលិចប្រវែង៣៦៦ម៉ែត្រ កសាងសង់ស្ទើររួចរាល់ទាំងស្រុងនៅឡើយតែសម្អាតប៉ុណ្ណោះ ស្របពេលជាមួយគ្នានេះក៏មានឃើញមានប្រជាពលរដ្ឋបានឆ្លងកាត់បណ្តើរៗហើយដែល។ ចំណែកស្ពានទន្លេបាសាក់ខាងកើតវិញប្រវែង ៦៣០ម៉ែត្រ បានតភ្ជាប់រួចរាល់ហើយដែរ ប៉ុន្តែបង្កាន់ដៃគឺមិនទាន់រួចរាល់នោះទេ។

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ ចាប់ផ្តើមពីចំណុចផ្លូវជាតិលេខ៤ ឆ្ពោះទៅផ្លូវជាតិលេខ១នេះ មានប្រវែងជិត ៥៣គីឡូម៉ែត្រ ក្នុងនោះផ្លូវមេមានប្រវែងជាង ៤៧គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងស៊ីម៉ង់ត៍ និងផ្លូវខ្នែងប្រវែងជាង ៥គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) សាងសង់​ឡើង​ក្រោម​ឥណទាន​សម្បទានពី​រដ្ឋាភិបាល​ចិន​​ប្រមាណ ២៧៣ លាន​ដុល្លារអាមេរិក​៕