ដើម្បីទទួលបានអាហារូបករណ៍ បានទៅរៀននៅក្រៅប្រទេស ក្មួយទាំងអស់ ចូរពិនិត្យគន្លឹះសំខាន់ៗដូចខាងក្រោម៖
ទី១ ត្រូវរៀនឱ្យបានពិន្ទុ GPA ខ្ពស់ ចេញពីសាលាក្នុងស្រុក (សាលាដែលខ្លួនកំពុងរៀន)
ទី២
កត្តាសំខាន់ដែលប្រទេសម្ចាស់អាហារូបករណ៍
និងស្ថានទូតនីមួយៗចង់បាន
គឺបុគ្គលិកលក្ខណៈ
ឬឥរិយាបថសុភាពរាបសា ប្រជាប្រិយភាព
រួសរាយរាក់ទាក់
មានទំនាក់ទំនងល្អជាមួយយុវជនឈានមុខ
និងធ្លាប់ធ្វើសកម្មភាពស្ម័គ្រចិត្ត
នៅតាមក្លឹបសិក្សាផ្សេងៗ
ក៏ដូចជាធ្លាប់បានចូលរួមនៅក្នុងសកម្មភាពចុះជួយសង្គមជាដើម។
ទី៣
មុនដាក់ពាក្យសុំអាហារូបករណ៍
សិស្សនិស្សិតគួរតែចាប់អារម្មណ៍ផងដែរលើខ្លឹមសារ
នៃការសរសេរអធិប្បាយរៀបរាប់ពីខ្លួនឯង
និងគោលបំណងដែលយើងចង់បានអាហារូបករណ៍ទៅសិក្សាប្រទេសរបស់គេនោះ។
ត្រូវសរសេរខ្លឹមសារយ៉ាងណាឱ្យគេយល់ថា
ក្រោយពីបញ្ចប់ការសិក្សាយើងនឹងនាំយកចំណេះដឹងទាំងនោះមកចែករំលែក
អភិវឌ្ឍមាតុភូមិរបស់ខ្លួនវិញ។
ទី៤
ត្រូវចូលរួមក្នុងសកម្មភាពនៃការងារស្ម័គ្រចិត្តនៅតាមបណ្តាអង្គការ
ឬស្ថាប័ននានា ទាក់ទងនឹងកិច្ចការសង្គម
ដូចជាការថែទាំបរិស្ថាន
ឬកិច្ចការមនុស្សធម៌ជាដើម៕
ខ្លឹមសារទាំងស្រុង ដោយឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី