រដ្ឋាភិបាល​គ្រោង​ធ្វើ​ផ្លូវ​កាត់​ថ្មី​ជិះ​ពី​ក្រចេះ​ទៅ​កំពង់ធំ ទៅ​មក​កាន់តែ​លឿន មិន​វៀងឆ្ងាយ​ទៀត​ទេ

សង្គម​ និង​សេដ្ឋកិច្ច

​​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ក្រចេះ​បាន​ថ្លែង​ឲ្យដឹង​ថា ក្រុម​បច្ចេកទេស​កំពុង​ចុះ​សិក្សា​ក្នុង​ការ​ស្ថាបនា​ផ្លូវ​ជាតិ​មួយ​ខ្សែ​ទៀត​ប្រវែង​ជាង ១០០ គីឡូម៉ែត្រ​​ពី​ខេត្ត​ក្រចេះ​ទៅ​ខេត្ត​កំពង់ធំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
រូបឯកសារ

លោក សាំង ប៊ុនថេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​ក្រចេះ​បាន​បង្ហើប​ពី​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​ថ្មី​គឺ​ផ្លូវ​ជាតិ​លេខ ៦០បេ។ បើ​តាម​លោក​ប្រធាន​មន្ទីរ បច្ចុប្បន្ន​​ក្រុម​វិស្វករ​ចិន​កំពុង​ចុះ​សិក្សា​ស្ថាបនា​ផ្លូវ​ជាតិ​ថ្មី​​មួយ​ខ្សែ​នេះ ដែល​គ្រោង​ធ្វើ​ចាប់​ពី​ស្ពាន​ទន្លេ​មេគង្គ​ថ្មី​ខេត្ត​ក្រចេះ​ ទៅ​ដល់​កំពង់ថ្ម​ក្នុង​ខេត្ត​កំពង់ធំ។

ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ក្រចេះ​បាន​បញ្ជាក់​ទៀត​ថា ផ្លូវ​ជាតិ​ថ្មី​មួយ​ខ្សែ​នេះ​ សាងសង់​កាត់តាម​​ស្រុក​ព្រែក​ប្រសព្វ​រហូត​ដល់​កំពង់ថ្ម​ខេត្ត​កំពង់ធំ ដែល​មាន​ប្រវែង​ជាង ១៣០ គីឡូម៉ែត្រ។ នៅពេល​ផ្លូវជាតិ​ថ្មី​មួយ​ខ្សែ​នេះ​​ស្ថាបនា​រួច សម្រួលការ​ដឹក​ជញ្ជូន​ ​កាត់​បន្ថយ​ពេល​ធ្វើ​ដំណើរ​​បង្កើន​ដល់​វិស័យ​ទេសចរណ៍​ពី​តំបន់​ភាគ​កណ្ដាល​មក​តំបន់​ភាគ​ឦសាន ជាពិសេស​ភ្ញៀវ​ទេសចរ​ឡើង​ពី​ខេត្ត​សៀមរាប អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​​ថ្មី​នេះ​កាត់​តាម​កំពង់ធំ​មក​កម្សាន្ត​ខេត្តក្រចេះកាន់តែ​ងាយស្រួល៕