លើកទីមួយហើយដែលមានព្រឹត្តិការណ៍ជិះឧទ្ធម្ភាគចក្របាចគ្រាប់ពូជដេីមក្ងោកនៅភ្នំឱរ៉ាល់ ដើម្បីបញ្ចុះកម្តៅផែនដី

ជុំវិញ​ឧកញ៉ា

លើកទីមួយនៅប្រទេសកម្ពុជា ដែលមានក្រុមអ្នកស្រឡាញ់បរិស្ថានចូលរួមដាំដើមឈើរាប់សិបម៉ឺនដើម ដោយប្រើឧទ្ធម្ភាចក្របាចគ្រាប់ពូជពីលើមេឃដើម្បីបញ្ចុះកម្តៅផែនដី ស្ថិតនៅភ្នំឱរ៉ាល់ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ។ ព្រឹត្តិការណ៍នៃការដាំកូនឈើនេះ រៀបចំដោយក្រុមហ៊ុន សម្រស់ធម្មជាតិ របស់លោកស្រី នួន សុន្ទរី ហៅស្រីអូន ដែលមានការចូលរួមពីលោកឧកញ៉ា អ្នកជំនួញ សិល្បករ និងប្រជាពលរដ្ឋជាច្រើនរូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

តាមរយៈទំព័រហ្វេសប៊ុកលោកស្រី នួន សុន្ទរី ហៅស្រីអូន បានបញ្ជាក់ថា នេះជាការចាប់ផ្ដេីមបាច ១ម៉ឺនដេីម សំរាប់ឧទ្ធម្ភាគចក្រធំ ហេីយឆាប់ៗនេះយេីងនឹងប្រេីយន្ដហោះតូចដេីម្បីបន្ដការបាចគ្រាប់ឈេីអោយគ្រប់ចំនួន ៤សែនដេីម។ ជាមួយគ្នានេះលោកស្រីក៏បង្ហាញនូវភាពជោគជ័យនៃការបង្កេីតព្រឹត្តិការណ៍ជិះឧទ្ធម្ភាគចក្របាចដាំដេីមក្ងោកនៅជេីងភ្នំឱរ៉ាល់ សែសិបមុឺនដេីមផងដែរ។

សូមបញ្ជាក់ថា ​យុទ្ធនាការ​​​នៃ​គម្រោង​លុញ​គ្រាប់​ឈើ​​ឱ្យ​បាន​ចំនួន ១ លាន​គ្រាប់ និង​បណ្តុះ​​កូន​ឈើ​​ ដើម្បី​​​​​ចូលរួម​​​ផ្សព្វផ្សាយ​អំពី​ការ​ការពារ​បរិស្ថាន​ពិភព​លោក​​ ​និង​ជួយ​សង្គ្រោះ​ផែន​ដី​នោះ ត្រូវបានបង្កើតឡើងក្រុម​យុវជន​​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម​បៃតង​វ៉ររៀរស៍ ​(Baitong Warriors)​។

យុទ្ធនាការ​​​គម្រោង​​​លុញ​គ្រាប់ឈើ ១ លាន​គ្រាប់​​ លោក តាន់ គឹមស៊ួ​ ​កន្លងទៅក៏​បាន​បញ្ជាក់​​ដែរ​​ថា​៖ «យុទ្ធនាការ​​​នេះ សំខាន់​​ណាស់​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​ទៅ​​​ដល់​បងប្អូន​ខ្មែរ​យើង​ឱ្យ​ចូល​​​រួម​ដាំ​ដើម​​ឈើ​​ទាំង​អស់​គ្នា​ ខណៈពេល​ថ្មីៗ​នេះ ក៏​មាន​អ្នក​​​សិល្បៈ​​ ជា​តារា​ចម្រៀង​ និង​សម្តែង​​ចូលរួម​​​ផង​ដែរ៕​