ឧកញ៉ានិយមមិនសូវបង្ហាញមុខសាធារណៈរូបនេះ មានមុខជំនួញមិនក្រោម ១០ក្នុងដៃ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ស៊ន សុខណា មិនមានមនុស្សច្រើនប៉ុន្មានទេបានស្គាល់លោក ប៉ុន្តែបើនិយាយឈ្មោះក្រុមហ៊ុន សូណាត្រា គ្រុប ប្រិយមិត្តប្រាកដជាធ្លាប់បានស្គាល់ លោកជាអ្នកជំនួញដែលមានឥទ្ធិពលមួយរូបក្នុងពិភពលោកជំនួញនៅប្រទេសកម្ពុជា ឈរលំដាប់លេខរៀងទី១ ជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ពីឆ្នាំ១៩៩៩មក ឈរលេខរៀងពីក្រោយអ្នកឧកញ៉ា គិត ម៉េង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តើស្ថាបនិកក្រុមហ៊ុន សូណាត្រា គ្រុប ជានរណា? មានបទពិសោធន៍ការងារយ៉ាងដូចម្តេច?

គឺគ្មាននរណាក្រៅពីឧកញ៉ា ស៊ុន សុខណា នោះទេ ដែលជាស្ថាបនិកបង្កើតក្រុមហ៊ុន សូណាត្រា គ្រុប នៅក្នុងឆ្នាំ២០១០។ លោក​​ជា​សហ​ស្ថាបនិក និងជាអនុប្រធាននៃ​​ក្រុមហ៊ុន Sokimex Group​ ជាមួយនឹងអ្នកឧកញ៉ា សុខ គង់ ​ពី​ឆ្នាំ ១៩៩២ ដល់​ឆ្នាំ ២០០៩ ខណៈលោកជាម្ចាស់ភាគហ៊ុនសំខាន់នៃសណ្ឋាគារ សុខា ជាមួយនឹងមានបទពិសោធជាអ្នកគ្រប់គ្រងសណ្ឋាគារសុខាអង្គរ រមណីយដ្ឋានសុខា រមណីយដ្ឋានឆ្នេរខេត្តព្រះសីហនុផងដែរ។

​លោក​មាន​តួនាទី​ជា​អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ចាប់តាំងពី ឆ្នាំ ១៩៩៩ និងជាអនុប្រធានទី១នៃសភាវិជ្ជាជីវៈនិងសហគ្រាសខ្នាតតូចកម្ពុជា តាំងពីឆ្នាំ២០០៦។ មិនតែប៉ុណ្ណោះក៏ជាសមាជិកមួយរូបនៃក្រុមប្រឹក្សាផ្តល់យោបល់ពាណិជ្ជកម្ម អាស៊ាន (ASEAN BAC)។

ក្នុងឆ្នាំ២០០៣ ឧកញ៉ា ស៊ន សុខណា ទទួលបានសញ្ញាបត្រអនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម ផ្នែកហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Charles Sturt ប្រទេសអូស្រា្តលី។ ឆ្នាំ១៩៩៤ ទទួលបានសញ្ញាបត្រអនុបណ្ឌិតសេដ្ឋកិច្ចពីសាកលវិទ្យាល័យ The Russain Academy of Econmics- GV. Plekhanova។

លោកបានចូលជាសមាជិកនៃអង្គការវិស្វកម្មសហព័ន្ធអាស៊ាន តាំងពីឆ្នាំ ២០០៤ ក្នុងប្រទេសសិង្ហបុរី។ លោកគឺជាវិស្វករអាជីពនៃគណៈវិស្វករកម្ពុជាក្នុងឆ្នាំ ២០០៣ ហើយក៏ត្រូវបានផ្តល់ឋានៈជា វិស្វករអាស៊ាន ដោយគណៈកម្មការអង្គការវិស្វកម្មសហព័ន្ធអាស៊ាន(AFEO) ក្នុងឆ្នាំ ២០០៣ នាទីក្រុងកូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី។ 

ឧកញ៉ា ស៊ន សុខណា គឺជាពាណិជ្ជករដ៏ឆ្នើម និងជាថ្នាក់ដឹកនាំមួយរូបមានទស្សនវិស័យវែងឆ្ងាយ ដែលបានខិតខំប្រឹងប្រែងបង្កើតក្រុមហ៊ុនមូលបត្រ និងចូលរួម​នៅក្នុងកិច្ចដំណើរការអភិវឌ្ឍទីផ្សារមូលបត្រក្នុងប្រទេសកម្ពុជាតាំងពីពេលចាប់ផ្តើមដំបូងមកម្លេះ។ ក្រៅពីវិនិយោគក្នុងវិស័យមូលបត្រ លោកក៏បានវិនិយោគទៅលើវិស័យ ហិរញវត្ថុ កសិកម្ម សំណង់ ផ្នែកព័ត៌មានវិទ្យា និងបច្ចេកវិទ្យា សេវាកម្មប្រព័ន្ធចំណតរថយន្ត អប់រំនិងបណ្តុះបណ្តាល។

ខាងក្រោមនេះ គឺជាអាណាចក្រជំនួញធំៗរបស់ឧកញ៉ា ស៊ន សុខណា តាមរយៈគម្រោងវិនិយោគលើក្រុមហ៊ុនទាំងអស់នេះ លោកបានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងបង្កើតការងារឲ្យប្រជាពលរដ្ឋរាប់ពាន់នាក់។

១.គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សូណាត្រា ភី.អិល.ស៊ី

នៅដើមខែមករា ឆ្នាំ ២០១១ ធនាគារជាតិនៃកម្ពុជា National Bank of Cambodia ផ្តល់អាជ្ញាប័ណ្ណឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សូណាត្រា ដើម្បីធ្វើប្រតិបត្តិការរបស់ខ្លួន លើប្រាក់កម្ចីទៅឱ្យអតិថិជន ក្នុងតំបន់រាជធានីភ្នំពេញ ដែលមានប្រាក់ចំណូលទាប និងសហគ្រាសធុនតូច និងមធ្យម ដែលមិនអាចទទួលបានសេវាហិរញ្ញវត្ថុពីធនាគារ ក្នុងការស្វែងរកទុនបន្ថែមដើម្បីបង្កើនអាជីវកម្ម។ 

បន្ទាប់ទទួលបានជោគជ័យក្នុងវិស័យហិរញ្ញវត្ថុ មីក្រូហិរញ្ញវត្ថុ សូណាត្រា បានពង្រីកខ្លួនមានសាខាតាមបណ្តាលខេត្តមួយចំនួននៅប្រទេសកម្ពុជា។

ក្រៅពីការផ្តល់សេវា ប្រាក់កម្ចីបានទាន់ពេលវេលា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សូណាត្រា ក៏បានផ្តល់នូវការប្រឹក្សាយោបល់អាជីវកម្មដល់អតិថិជន ដើម្បីជួយធានាថា អាជីវកម្មរបស់ពួកគេអាចដំណើរការប្រកបដោយប្រសិទ្ធភាពខ្ពស់។ 

២.ក្រុមហ៊ុន មូលបត្រ សូណាត្រា

មូលបត្រសូណាត្រា ជាក្រុមហ៊ុនមូលបត្រដែលទទួលបានអាជ្ញាប័ណ្ណពីគណៈកម្មការមូលបត្រកម្ពុជា (SECC) ដើម្បីផ្តល់សេវាជើងសាមូលបត្រជូនដល់អតិថិជនដែលជារូបវន្តបុគ្គលជាវិនិយោគិននិងសាធារណជនទូទៅ។ គោលបំណងនៃការបង្កើតមូលបត្រសូណាត្រា គឺដើម្បីក្លាយទៅជាក្រុមហ៊ុនជើងសាមួយឈានមុខគេក្នុងការផ្តល់សេវាកម្មល្អប្រសើរនិងកន្លែងជួញដូរ ដូចជាក្លាយជាអ្នកចូលរួមដ៏សំខាន់នៅក្នុងវិស័យមូលបត្រដើម្បីធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនរបស់ឧកញ៉ា ស៊ន សុខណា មួយនេះក៏បានប្រជុំគ្នាជាក្រុមសហគ្រិន ជាមួយអ្នកវិភាគហិរញ្ញវត្ថុ សាជីវកម្មនិងអ្នកជំនាញ ដែលមានបទពិសោធន៍យ៉ាងទូលំទូលាយនៃការវិនិយោគមូលបត្រដើម្បីធ្វើការសម្រាប់មូលបត្រសូណាត្រា ភីអិលស៊ី។

៣.វិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា

វិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា (FIC) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៩ ដើម្បីលើកកម្ពស់ទីផ្សារមូលបត្រកម្ពុជា ដោយផ្តល់ការអប់រំនិងការបណ្តុះបណ្តាល ដល់អ្នកពាក់ព័ន្ធទាំងអស់របស់ទីផ្សារដោយអ្នកជំនាញអន្តរជាតិ និងគ្រូមានបទពិសោធក្នុងតំបន់។ វិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា (FIC) ត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡានៃប្រទេសកម្ពុជា។

ជម្រាបផងថា FIC បណ្តុះបណ្តាចាប់ពីថ្នាក់បរិញ្ញាបត្ររងឡើងរហូតដល់ថ្នាក់អនុបណ្ឌិត ដោយមាននាយកដ្ឋានចំនួន ៣ គឺ នាយកដ្ឋានពាណិជ្ជកម្ម
នាយកដ្ឋានសេដ្ឋកិច្ច និងនាយកដ្ឋានគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានវិទ្យា។ ទន្ទឹមនឹងនេះ វិទ្យាស្ថានក៏មានកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មការមូលបត្រកម្ពុជា (SECC) និងវិទ្យាស្ថានមូលបត្រក្រុងហុងកុង (HKSI) ផងដែរ។

៤.ក្រុមហ៊ុន អុីសវិង គ្រុប

ក្រុមហ៊ុន អ៉ីសវិង ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសជប៉ុនដោយលោកអនុបណ្ឌិត Tetsuji Nagata ក្រោយមកបានចាប់ដៃគូជាមួយលោក Michael ស្ថិតនៅកោះ CPA នៃប្រទេសសិង្ហបុរី ដើម្បីផ្តល់សេវាកម្មគ្រប់គ្រងទ្រព្យសកម្មអាជីវកម្ម និងសវនកម្មមីក្រូហិរញ្ញវត្ថុ សេវាម្ហូបអាហារនិងការផ្តល់ប្រឹក្សារ។ គិតមកដល់ពេលបច្ចុប្បន្ននេះ អ៉ីសវីង ធ្វើប្រតិបត្តិការ ៥ប្រទេសហើយ គឺប្រទេសកម្ពុជា ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី និងវៀតណាម។

៥.ក្រុមហ៊ុន ស៊ីបាទូ សូណាត្រា គ្រុប

Shibatu Sonatra Co., Ltd សិ្ថតនៅក្នុងគម្រោងវិនិយោគរួមគ្នារវាង ស៊ីបាទូគ្រុប និងសូណាត្រាគ្រុប ដើម្បីបំពេញតម្រូវការនៃដំណោះស្រាយផ្នែកព័ត៌មានវិទ្យា និងបច្ចែកវិទ្យាក្នុងប្រទេសកម្ពុជា។ 

៦.ក្រុមហ៊ុន សូណាត្រា ខនស្ត្រាក់សិន ខូអិលធីឌី

គឺជាអ្នកបង្កើតឱកាសវិនិយោគនៅក្នុងតំបន់ឥណ្ឌូចិន ដែលមានក្រុមជំនាញសម្បូរទៅដោយបទពិសោធន៍ រឹងមាំជាមួយអ្នកម៉ៅការ និងក្រុមអ្នកអភិឌ្ឍន៍សំណង់ជាមួយរាជរដ្ឋាភិបាល។ សូណាត្រា ខនស្ត្រាក់សិន បានប្តេជ្ញាចិត្តគ្រប់គ្រងគម្រោងដោយតម្លាភាពប្រសិទ្ធភាព ដើម្បីបំពេញតម្រូវការអ្នកវិនិយោគិន និងអ្នកអភិវឌ្ឍន៍របស់ប្រទេសជប៉ុន។

៧.ក្រុមហ៊ុន សូណាត្រា ខូអិលធីឌី

ផ្តល់សេវាកម្មប្រាក់កម្ចីសម្រាប់ទិញម៉ូតូ និងទំនិញអេឡិត្រូនិច ជាមួយនឹងលក្ខខណ្ឌ ឯកសារតម្រូវងាយៗ

៨.ក្រុមហ៊ុន សូណាត្រាខាលីង ខូអិលធីឌី

ចំនួនរថយន្តនៅរាជធានីភ្នំពេញបានកើនឡើងទ្វេដង បញ្ហាមិនមានកន្លែងគ្រប់គ្រាន់សម្រាប់ចំណតបានក្លាយជាបញ្ហាធ្ងន់ធ្ងរនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ សូណាត្រាខាលីង បាននាំចូលប្រព័ន្ធចតរថយន្តមេកានិច រក្សានិងប្រតិបត្តិការចំណតរថយន្តដែលជាសេវាកម្មលើកដំបូងនៅក្នុងប្រទេសកម្ពុជា ដែលសហការជាមួយក្រុមហ៊ុន Japan Parking Technology Co., Ltd. និងShanghai Carling Electronic Technology Co., Ltd ជា ក្រុមហ៊ុនមានបទពិសោធន៍នៃការអភិវឌ្ឍការផលិត និងលក់ផលិតផលសម្រាប់ចំណតរថយន្ត ព្រមទាំងការគ្រប់គ្រងនិងថែរក្សាចំណតរថយន្តចំនួនជតផងដែរ។

៩.ក្រុមហ៊ុន សូណាត្រា ហ្វាម ខូអិលធីឌី

១០.ក្រុមហ៊ុន សូណាត្រា អ៊ីហ្សីម៉ានី