លោកស្រី ទ្រី ដាណា គឺជាម្ចាស់ក្រុមហ៊ុននាំចូលផលិតផលគ្រឿងសម្អាងជាច្រើនមុខ និងជាម្ចាស់ហាងពេជ្រដ៏ធំមួយនៅព្រែកព្នៅ រាជធានីភ្នំពេញ។ ដោយសារមើលឃើញថាប្រជាជនជាច្រើនកំពុងជួបការលំបាកដោយវិបត្តិកូវីដ១៩ លោកស្រី បានប្រកាសផ្ដល់ឱកាសដល់អ្នកដែលគ្មានការងារ ឬមុខរបរ ៥០០០នាក់ មករកស៊ី និងធ្វើការជាមួយក្រុមហ៊ុនលោកស្រី ដោយមិនចាំបាច់ចំណាយដើមទុនឡើយ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
លោកស្រី បានបញ្ជាក់នៅលើទំព័រ Facebook របស់ខ្លួនថា ៥០០០នាក់ដែលជ្រើសរើស នឹងត្រូវចម្រាញ់យកអ្នកដែលតស៊ូពិតប្រាកដ ហើយអ្នកដែលខំប្រឹងនឹងទទួលបានអនាគតល្អជាក់ជាមិនខាន។ លោកស្រីបានបន្ថែមថា បន្ទាប់ពីជ្រើសរើសរួច នឹងមានការបង្ហាត់បង្រៀន ផ្ដល់មុខរបរ ហើយប្រាក់ចំណូលអាចទទួលបានជាសប្ដាហ៍ ឬខែ ទៅតាមអ្នកដែលខំប្រឹង។ ចំណែកការចុះឈ្មោះ អាចទាក់ទងដេប៉ូ តំណាងចែកចាយនៃផលិតផល NNP ឬអាចទាក់ទងតាមទូរសព្ទលេខ 016 59 11 18/088 2000 522/096 777 83 66 រៀងរាល់ម៉ោងធ្វើការ។
លោកស្រី ទ្រី ដាណា បានសរសេររៀបរាប់បែបនេះថា៖ “មកដល់ហើយ សម្រាប់បងប្អូនដែលមិនមានការងារ នាងខ្ញុំនឹងផ្ដល់ឱកាសការងារយ៉ាងពិសេសពិសេសសម្រាប់ ៥០០០នាក់ដំបូង ក្នុងការរកស៊ីជាមួយនាងខ្ញុំ ដោយមិនប្រើដើមទុនសោះសម្រាប់បងប្អូនដែលខ្វះខាតជីវភាពខ្លាំង ត្រូវការរៀនរកស៊ី និងទទួលបានចំណេះដឹងផ្នែករកស៊ី។
លោកស្រីបានបញ្ជាក់បន្ថែមថា៖ “នៅក្នុងនោះផងដែរ មានការបង្វឹកបង្រៀនបន្ថែមពីក្រុមការងារ និងតំណាងចែកចាយរបស់ខ្ញុំផ្ទាល់ ដោយទទួលបានការងារពិសេស ហើយអាចបើកប្រាក់ប្រចាំខែក៏បាន ឬប្រចាំសប្តាហ៍ក៏បាន។ អ្នកណាខំ អ្នកនោះទទួលបានឱកាសការងារ និងប្រាក់ចំណូល។”