លោកជំទាវ ជា ផល្គុន ភរិយាឯកឧត្តមអភិបាលខេត្តព្រៃវែង ជា សុមេធី បង្ហោះរូបជាច្រើនសន្លឹក ពេលដែលកូនប្រុសទាំង៣របស់លោកជំទាវ នាំគ្រឿងបរិភោគទៅជូនដល់ប្អូនៗកុមារកំព្រា នៅអង្គការមូលនិធិនៃក្តីសង្ឃឹម ក្រុងព្រៃវែង។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
អ្នកប្រើប្រាស់នៅលើបណ្តាញសង្គមបានសរសើររូបរាងកូនប្រុសរបស់ថ្នាក់ដឹកនាំខេត្តព្រៃវែងពិតជាស្រស់សង្ហារមិនចាញ់តារាភាពយន្តនោះទេ។
បើតាមលោកជំទាវ ជា ផល្គុនបានសរសេរបង្ហោះថានៅរសៀលថ្ងៃ ១០ កក្កដាថា កូនប្រុសរបស់នាងខ្ញុំទាំងបីនាក់ សុផានី សុផាណា និងសុផារ័ត្ន បាននាំយកនំភីហ្សា និងភេសជ្ជះ ទៅជូនដល់ប្អូនៗកុមារកំព្រា នៅអង្គការមូលនិធិនៃក្តីសង្ឃឹម ក្រុងព្រៃវែង ក្នុងបរិយាកាសប្រកបដោយភាពរីករាយ៕