​វត្ថុកម្រ​ ៦ យ៉ាង​ លក់​ថ្លៃ​បំផុត​​លើ​លោក សេដ្ឋីសញ្ជាតិ​ម៉ាឡេស៊ីចាយ​លុយ​ជិត ៤ ពាន់លាន​ដុល្លារ​ទើប​ទិញ​បាន

អន្តរជាតិ

កាលពី​អតីតកាល វត្ថុ​កម្រៗ និង​មាន​តម្លៃ​ថ្លៃ​មហាសាល​គឺ​ភាគច្រើន​គ្រប់គ្រង​ដោយ​ខ្សែ​រាជវង្ស​ ដើម្បី​ទុក​ជា​ការ​បង្ហាញ​ពី​សក្ដានុពល​ ដែល​ប្រជាជន​ធម្មតា​មិន​អាច​ធ្វើ​បាន​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ ​បច្ចុប្បន្ន​នេះ វា​ខុស​ពី​អតីតកាល​ ត្រង់ថា​មិនមែន​តែ​ខ្សែ​រាជវង្ស​ឡើយ​ ទើប​អាច​ទិញ​វត្ថុ​កម្រ និង​ថ្លៃៗ​បាន​ ព្រោះ​ពេលនេះ​ចំនួន​មហាសេដ្ឋី​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ចាយ​មិន​អស់​ មាន​ចំនួន​ច្រើន​គរ​ជើង​គ្នា ហើយ​ពួកគេ​មាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ចំណាយ​លើ​របស់​ណា​ដែល​ពួកគេ​ស្រឡាញ់​ពេញចិត្ត​ដោយ​មិន​ខ្វល់​ពី​តម្លៃ។

ខាងក្រោម​នេះ គឺជា​វត្ថុ​កម្រ និង​ថ្លៃ​បំផុត ៦ យ៉ាង​លើ​ពិភពលោក ដោយ​ខ្លះ​ក៏​មាន​ម្ចាស់ ខ្លះ​ទៀត​ក៏​មិនទាន់​មាន៖

1/នាវា Yacht History Supreme តម្លៃ ៤,៥ ពាន់​លាន​ដុល្លារ

នាវា​មួយ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ជា​កម្មសិទ្ធិ​របស់​មហាសេដ្ឋី​មាន​បំផុត​នៅ​ប្រទេស​ម៉ាឡេស៊ី Robert Kuok ដោយ​តួខ្លួន​របស់​វា​មាន​ប្រវែង​ដល់​ទៅ​ជាង ៣០ ម៉ែត្រ។

នៅ​ពីក្រោយ​ ហេតុផល​ដែល​ធ្វើ​ឲ្យ​នាវា​មួយ​នេះ​មាន​តម្លៃ​ថ្លៃ​មហាសាល​ គឺ​ដោយសារ​គ្រឿង​បង្គំ​ដែល​មាន​​ដូចជា មាស ប្លាទីន និង​គ្រឿងអលង្ការ​ផ្សេងៗ​សរុប​ប្រមាណ ១០ ម៉ឺន​គីឡូ ដែល​បាន​បង្កប់​នៅ​តួ​នាវា​នេះ ហើយ​នៅ​មាន​ជញ្ជាំង​ដែល​រចនា​មក​ជាមួយ​ឆ្អឹង​ដាយណូស័រ T-rex នៅ​បន្ទប់គេង​ធំ​ជាង​គេ​ទៀត។

2/ផ្ទាំងគំនូរ​ Salvator Mundi តម្លៃ ៤៥០ លាន​ដុល្លារ

​ផ្ទាំងគំនូរ​នេះ​គឺ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ស្នាដៃ​ឯក​មួយ​ក្នុង​ចំណោម​ស្នាដៃ​ពិសេសៗ​ជាច្រើន​ទៀត​របស់​កំពូល​អ្នកប្រាជ្ញ​ Leonardo Da Vinci ហើយ​វត្ថុ​កម្រ​នេះ ត្រូវ​បាន​ក្លាយ​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គម្ចាស់​អារ៉ាប៊ីសាអូឌីត Bader bin Abdullah bin Mohammed bin Farhan al-Saud បន្ទាប់ពី​ទ្រង់​បាន​ចំណាយ​ ៤៥០ លាន​ដុល្លារ​ដេញ​ថ្លៃ​យក​ផ្ទាំងគំនូរ​នេះ​នៅ​ការ​ដេញថ្លៃ​ជា​សាធារណៈ​មួយ​។

រំលឹក​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​តម្លៃ​របស់​ផ្ទាំងគំនូរ​មួយ​ផ្ទាំង​នេះ​មាន​តម្លៃ​ថ្លៃ​បែប​នេះ ​ព្រោះ​គេ​ជឿ​ថា វា​បាន​បាត់​អំឡុង​ឆ្នាំ ១៧៦៣ និង​ត្រូវ​បាន​រក​ឃើញ​វិញ​ក្នុង​អំឡុង​ទសវត្ស ១៩០០។

3/ ​ផ្ទាំងគំនូរ Garçon À La Pipe តម្លៃ ១០៤ លាន​ដុល្លារ

សម្រាប់​ចំណាត់​ថ្នាក់​លេខ ៤ វិញ ក៏​ជា​ផ្ទាំងគំនូរ​មួយ​ផ្ទាំង​ដែរ តែ​វា​ខុសពី​ខាងលើ​គ្រាន់​ថា Garçon À La Pipe គឺ​ជា​គំនូរប្រេង គូរ​ដោយ​វិចិត្រករ​ល្បី​ឈ្មោះ Pablo Picasso នៅ​អំឡុង​ឆ្នាំ ១៩០៥ ដែល​គ្រា​នោះ លោក​មាន​វ័យ ២៤ ឆ្នាំ។

អត្ថន័យ​នៃ​ផ្ទាំងគំនូរ​មួយ​នេះ​មិន​ត្រូវ​មាន​អ្នកដឹង​ច្បាស់​ឡើយ ដោយ​ Pablo Picasso មិនមែន​ជា​អ្នក​ចូលចិត្ត​និយាយ​ស្ដី​ច្រើន ដូច្នេះ​ហើយ​ទើប​វា​ក្លាយ​ជា​គោលដៅ​របស់​អ្នកជំនាញ​ និង​អ្នក​ស្រឡាញ់​គំនូរ ដើម្បី​យក​មក​សិក្សា​បន្ថែម​ទៀត។

4/ នាឡិកា​ដៃ Graff Diamonds Hallucination តម្លៃ ៥៥ លាន​ដុល្លារ

នាឡិកា Graff Diamonds Hallucination គឺ​ជា​វត្ថុ​មាន​តម្លៃ​បំផុត​មួយ​ក្នុង​លោក​ដែល​អ្នក​មិន​អាច​ប្រកែក​បាន​ជាមួយ​នឹង​ការរចនា​ដ៏​ប្រណិត ដោយ​បំពាក់​មក​ជាមួយ​នូវ​ពេជ្រ​កម្រ ១១០ ប្រភេទ​ផ្សេងៗ​គ្នា ហើយ​តម្លៃ​វិញ​គឺ​អាច​ទិញ​វីឡា​ទំនើប​មួយ​នៅ​តំបន់ Beverly Hills បាន​យ៉ាង​ងាយ​។

5/ នាឡិកា​ដៃ Limited Patek Philippe តម្លៃ ២៦ លាន​ដុល្លារ

បើ​និយាយ​ពី​នាឡិកា​ម៉ាក Patek Philippe មាន​មនុស្ស​ប្រហែល​ជា​មិន​ច្រើន​នាក់​ទេ នៅ​ស្រុក​ខ្មែរ​ដែល​ស្គាល់​យីហោ​មួយ​នេះ តែ​នៅ​តំបន់​អឺរ៉ុប Patek Philippe គឺ​ជា​នាឡិកា​លំដាប់​អភិជន​ដែល​ជា​ទី​ពេញចិត្ត​របស់​មហាសេដ្ឋី​ជាច្រើន​រូប ហើយ​តម្លៃ​ដែល​គេ​ពេញ​និយម​គឺ​ចន្លោះ​ពី ១៩ ០០០ ទៅ ៣០ ០០០​ ដុល្លារ។

តែ​សម្រាប់​នាឡិកា​មួយ​គ្រឿង​នេះ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គេ ​ព្រោះ​វា​ផលិត​ឡើង​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ ហើយ​វា​ក៏​ជា​នាឡិកា​តែ​ ៧ ​គ្រឿង​គត់​ដែល​ត្រូវ​ផលិត​ឡើង​ក្នុង​ពិធី​អបអរ​គម្រប់​ខួប​ទី ១៧៥ ឆ្នាំ​របស់ Patek Philippe ដូចគ្នា។​

6/ ខ្សែដៃ​ ពេជ្រ Diamond Panther Bracelet តម្លៃ ១២,៤ លាន​ដុល្លារ

ខ្សែ​ដៃ Diamond Panther Bracelet គឺ​ជា​ប្រភេទ​គ្រឿងអលង្ការ​ថ្លៃ​បំផុត​ក្នុង​លោក​នា​ពេល​បច្ចុប្បន្ន ហើយ​វា​ក៏​ជា​ខ្សែដៃ​ដែល​មាន​ការ​រចនា​ល្អ​បំផុត​មិន​ធ្លាប់​មាន​ពីមុន​មក​ផង​ដែរ។

ដូច​ទៅ​នឹង​ឈ្មោះ ខ្សែដៃ​មួយ​នេះ​ត្រូវ​បាន​ផលិត​នៅ​ឆ្នាំ ១៩៥២ ដែល​ធ្វើ​ចេញពី​ Onyx និង​ពេជ្រ​ជាមួយ​រូបរាង​ជា​សត្វ​ខ្លារខិន៕

ប្រភព: Therichest