ក្រុមហ៊ុន Global Power Synergy Public Company ហៅកាត់ GPSC ដែលជាក្រុមហ៊ុនផលិតថាមពលអគ្គិសនី និងជាបុត្រសម្ព័ន្ធក្រុមហ៊ុនប្រេងឥន្ធនៈ PTT បានទិញចំណែកភាគហ៊ុននៅក្រុមហ៊ុនឥណ្ឌា Avaada Energy ដែលជាក្រុមហ៊ុនផលិតថាមពលកកើតឡើងវិញដល់ទៅ ៤១,៦% ដែលគិតជាទឹកប្រាក់ប្រមាណ ៤៥៣ លានដុល្លារ។
លោក Auttapol Rerkpiboon ដែលជាប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុន PTT បានលើកឡើងថា ការទិញយកចំណែកភាគហ៊ុនក៏ច្រើនខាងលើ នឹងផ្ដល់ឲ្យ PTT នូវថាមពលកកើតឡើងវិញបាន ៣ ៧៤៤ មេហ្គាវ៉ាត់។ លោកបាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយថា៖ “កិច្ចព្រមព្រៀងនៃការទិញនោះ គឺដើម្បីសម្រាប់ពង្រីកបន្ថែមនូវថាមពលកកើតឡើងវិញឲ្យបានដល់ ៨ ០០០ មេហ្គាវ៉ាត់នៅក្នុងឆ្នាំ ២០៣០”។
លោកបន្ថែមថា៖ “ការវិនិយោគនៅប្រទេសឥណ្ឌានេះ នឹងគាំទ្រដល់គោលនយោបាយនៃប្រទេស ក៏ដូចជាជំរុញឲ្យមានការវិនិយោគលើថាមពលកកើតឡើងវិញជាច្រើនទម្រង់ផងដែរ”។
ការពង្រីកអាជីវកម្មផ្នែកថាមពលកកើតឡើងវិញនេះ គឺជាការងារបន្ទាន់ដែល PTT ត្រូវធ្វើ ហើយដោយសារមានការដាក់សំពាធខ្លាំងពីវិនិយោគិនផង PTT ចាំបាច់ត្រូវចាត់វិធានការសំខាន់ៗ ដើម្បីឲ្យកិច្ចព្រមព្រៀងជាមួយ Avaada ត្រូវបញ្ចប់ឲ្យបានកាន់តែឆាប់កាន់តែប្រសើរ។
បញ្ជាក់ដែរថា សម្រាប់ថាមពលបន្ថែម ៣ ៧៤៤ មេហ្គាវ៉ាត់របស់ PTT នោះ ថាមពល ១ ៣៩២ មេហ្គាវ៉ាត់ បានមកពីរុក្ខជាតិនុយក្លេអ៊ែរដែលកំពុងដំណើរការ និងថាមពល ២ ៣៥២ មេហ្គាវ៉ាត់ទៀត បានមកពីកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យដែលកំពុងសាងសង់ និងគ្រោងបើកដំណើរការនៅឆ្នាំ ២០២២។
លើសពីនេះទៀត ការវិនិយោគមួយនេះបានជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់របស់ក្រុមហ៊ុន PTT ដែលស្មើនឹងប្រមាណ ៤,៣ លានតោននៃឧស្ម័នកាបូនឌីអុកស៊ីតក្នុងមួយឆ្នាំទៀតផង៕
ប្រភព: Nikkei