ការងារដំណែងធំកម្ពុជាភាគច្រើនកាន់កាប់ ដោយបុរស ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយតួលេខស្រ្តីបាន កើនឡើងជាបន្តបន្ទាប់។ ការកើនឡើងនេះ គេក៏មិនអាចមើលរំលងបានឡើយនូវស្រ្តីវ័យក្មេងម្នាក់ ដែលកំពុងកាន់តួនាទីជានាយកទីផ្សារ និងផ្នែកលក់នៃ LBN Gorup របស់សេដ្ឋីល្បីឈ្មោះ លឹម ប៊ុណ្ណា កំពុងក្តោបក្តាប់សម្ព័ន្ធក្រុមហ៊ុន និងមុខជំនួញធំៗជាច្រើននៅកម្ពុជា។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ទឡ្ហីករណ៍នេះសរបញ្ជាក់ថា បច្ចុប្បន្នស្ត្រីជាច្រើនបានផុលផុសក្នុងសកម្មភាពសង្គម សេដ្ឋកិច្ចនៅប្រទេសកម្ពុជានិយាយជារួម និងនិយាយដោយឡែកស្ត្រីក៏ត្រូវបានយកចិត្តទុកដាក់ និងលើកស្ទួយផងដែរ តាមរយៈការផ្តល់មុខតំណែង និងតួនាទីសំខាន់ៗក្នុងវិស័យឯកជន។
ឧកញ៉ាញូស៍ សូមណែនាំប្រិយមិត្តមកស្គាល់ស្រ្តីវ័យ ៣១ ឆ្នាំម្នាក់ដែលកំពុងជោគជ័យក្នុងវិថីការងារដោយបានក្តាប់ដំណែងធំក្នុងក្រុមហ៊ុនរបស់សេដ្ឋីល្បីឈ្មោះ លឹម ប៊ុណ្ណា គឺគ្មាននណារក្រៅពីកញ្ញា ហ៊ុយ លក្ខិណា ដែលស្គាល់ថា ជេននី ជាស្ត្រីវ័យក្មេងពោរពេញទៅដោយទេពកោសល្យ និងសមត្ថភាព ខណៈដែលនាងត្រូវបានតែងតាំងជានាយកទីផ្សារ និងផ្នែកលក់របស់ក្រុមហ៊ុន LBN Group។
កញ្ញា ហ៊ុយ លក្ខិណា គឺជាស្ថាបនិកល័ក្ខខ្មែរអាតទីហ្សង់ Designer of Leak Khmer Artisan កញ្ញាមានបទពិសោធន៍ជោគជាំក្នុងតួនាទីផ្សេងៗគ្នា ដូចជា៖ ពីឆ្នាំ២០១៩ ដល់ឆ្នាំ ២០២០ កាន់តួនាទីជាអ្នកទំនាក់ទំនងសាធារណៈ និងគ្រប់គ្រងទីផ្សារនៅ WS Asia Pacific
ក្នុងឆ្នាំ២០១៨ ដល់ឆ្នាំ ២០១៩ នាងបានក្លាយជានាយកផ្នែកលក់នៃ Vanna Group ក្រោមសម្ព័ន្ធ Mong Rithy Group នៅឆ្នាំ២០១៧ ដល់ឆ្នាំ ២០១៨ នាងត្រូវបានតែងតាំងជាទីប្រឹក្សានៃសណ្ឋាគារ Inter-Continental ។
លើសពីនេះទៅទៀត កញ្ញា លក្ខិណា បានប្រាប់ឧកញ៉ាញូស៍ថា កញ្ញាក៏មានជំនាញផ្តោតលើឯកទេសមួយចំនួនផ្សេងទៀតដែលដូចជា៖ សណ្ឋាគារ និងទេសចរណ៍, អាហារ និងភេសជ្ជៈ, វិនិយោគ និងផ្គូផ្គងជំនួញ ក៏ដូចជាការងារទំនាក់ទំនងសាធារណៈ។
ក្រោយមានបទពិសោធន៍ជាច្រើនឆ្នាំ នាងក៏បានចូលរួមការងារក្នុងតួនាទីជានាយកទីផ្សារ និងផ្នែកលក់របស់ក្រុមហ៊ុន LBN Group ដែលជាបណ្តុំនៃអាជីវកម្មឯកជន ក្រោមការដឹកនាំរបស់លោកឧកញ៉ា លឹម ប៊ុណ្ណា និងលោកជំទាវ ថុង ធីតា។
តើមានកត្តាអ្វីខ្លះដែលនាំឲ្យកញ្ញា ជោគជ័យក្នុងវិថីការងារមកដល់សព្វថ្ងៃ? លក្ខិណា ឆ្លើយប្រាប់ទាំងមិនស្ទាក់ស្ទើរថា៖ កត្តាដែលជំរុញឲ្យខ្ញុំជោគជ័យដល់សព្វថ្ងៃ គឺខ្ញុំចូលចិត្តអានព័ត៌មាន តាមដានព័ត៌មានសង្គមជារៀងរាល់ថ្ងៃ ពិសេស ព័ត៌មានសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយ ព្រោះនៅក្នុងអាជីពទាមទារឲ្យខ្ញុំត្រូវដឹងពីព័ត៌មានទាំង ៣ នេះឲ្យបានច្បាស់លាស់។
ទន្ទឹមនឹងនេះ លក្ខិណា ក៏បានផ្ញើសារជំរុញលើកទឹកចិត្តឲ្យយុវជនជំនាន់ក្រោយរៀនខ្វល់ខ្វាយពីបញ្ហាសង្គម និងពិភពលោក ហើយតាមព័ត៌មានបានឲ្យច្រើនទាក់ទងនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយ ដើម្បីដឹងថា តើសង្គមនិងពិភពលោកគេដើរណាហើយ មានបញ្ហាអ្វីខ្លះ មានអ្វីថ្មីខ្លះ បើដឹងច្បាស់ទើបយើងដើរទាន់សង្គម។
គួររម្លឹកជូនថា LBN Group មានអាជីវកម្មជាច្រើនក្នុងដៃរួមមាន៖ អចលនទ្រព្យ និង សំណង់, វិស័យកសិកម្ម និង ឧស្សាហកម្ម, ការដឹកជញ្ជូន និង នាំចេញនាំចូល, ស្ថានីយប្រេងឥន្ធនៈ និង មីនីម៉ាត, ភោជនីយដ្ឋាន និង ហាងកាហ្វេ, សណ្ឋាគារ និង ស្កាយបារ, ក្លឹបបាល់ទាត់, ម៉ាស្សា ស្ប៉ា និង ខេធីវី, រមណីយដ្ឋាន និង តំបន់អេកូទេសចរណ៍ ក៏ដូចជាសហគ្រាសកែច្នៃផ្លែឈើជាដើម៕