អតីតពិធីការិនីល្បីឈ្មោះ ឈិន ចន្ទធារី ចាប់ដៃជាមួយលោកឧកញ៉ា កែវ ពិសិដ្ឋ កាលពីថ្ងៃទី១៥ ខែកក្កដា ម្សិលមិញ បានរៀបចំពិធីក្រុងពាលីបុកគ្រឹះគម្រោងផ្ទះល្វែង កែវ ពិសិដ្ឋ ផ្លូវជាតិលេខ ៣ ក្រោយផ្សារដើមអង្គ្រង ស្ថិតក្នុងភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ ខណៈដែលគម្រោងនេះនឹងបើកលក់ដំបូងមានដល់ទៅជិត ៤០០ខ្នងផ្ទះល្វែង។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
កម្មវិធីបុកគ្រឹះគម្រោងផ្ទះល្វែង កែវ ពិសិដ្ឋ មានការចូលរួមពីសិល្បករ អ្នកជំនួញអចលនទ្រព្យ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត ដើម្បីអបអរសាទរដល់ម្ចាស់គម្រោងគឺ អ្នកនាង ឈិន ចន្ទធារី និងលោកឧកញ៉ា កែវ ពិសិដ្ឋ ដែលជាអ្នកជំនួញអចលនទ្រព្យដ៏ជោគជ័យម្នាក់។
អ្នកនាង ឈិន ចន្ទធារី បាននិយាយប្រាប់អ្នកសារព័ត៌មានថា៖ ការបើកលក់គម្រោងដំបូងនេះគឺផ្ទះ១ល្វែង គឺចុះតម្លៃ 2000$ ក្នុង១ល្វែង ។
គួររម្លឹកជូនថា ក្រោយចាប់ដៃអស់ជាច្រើនឆ្នាំកន្លងទៅ អ្នកនាង ឈិន ចន្ទធារី និងលោកឧកញ៉ា កែវ ពិសិដ្ឋ ពិតជាមានសុភមង្គលខ្លាំង ដោយអ្នកទាំងពីរបង្កើតមុខជំនួញរួមគ្នាដោយជោគជ័យ ដូច្នេះហើយបានជាមានមិត្តភក្តិសិល្បៈ អ្នកគាំទ្រ និងជំនួញជាច្រើនបានលាន់មាត់កោតសរសើមិនដាច់ ចំពោះការខិតខំប្រឹងប្រែងតស៊ូទម្រាំបានមកដល់ថ្ងៃនេះ រហូតសាងស្នេហ៍ដ៏ផ្អែមល្ហែមទៀតផង៕