កាលពីថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ ២០១៩ កន្លងទៅ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកនាំបុគ្គលិក ទៅធ្វើបុណ្យនៅស្រុកកំណើត របស់លោក ដែលស្ថិត ក្នុង ស្រុក បាភ្នំ ខេត្ត ព្រៃវែង ដោយប្រមូលបច្ច័យបានជាង20 លានរៀល ។
ក្រៅពីប្រគេនប្រាក់ជាង២០លានរៀលដូចបានរៀបរាប់ខាងលើ ដល់ព្រះសង្ឃទុកសម្រាប់កសាងវត្តឃ្លាំង ដែលជាស្រុកកំណើតរបស់លោក ឧកញ៉ា ទទឹមគ្នានោះដែរលោកឧកញ៉ា ក៏បានជូនបច្ច័យម្នាក់ៗ២០០០០រៀល ដល់ពុទ្ធបរិស័ទទាំងចាស់ទាំងក្មេង ដែលអញ្ជើញ មកចូលរួមកាន់បិណ្ឌវេនជាមួយ ភូមិលោកឧកញ៉ាផងដែរ។ បន្ទាប់ពីធ្វើបុណ្យរួចបុគ្គលិកទាំងអស់ ត្រូវបានលោកឧកញ៉ា នាំទៅពិសាអាហាររាំកម្សាន្ត លេងកីឡា ព្រមទាំង ចែកប្រាក់លើកទឹកចិត្តគ្រប់ៗគ្នា យ៉ាងសប្បាយរីករាយ ដែលបង្ហាញពីការស្រលាញ់នឹងបង្កើនភាពស្និទ្ធស្នាលបំផុតប្រៀបដូចជាបងប្អូនក្នុងគ្រួសារតែមួយអីចឹង។
យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេរប្រាប់ឱ្យដឹងថា៖”យើងមិនអាចកើតថ្ងៃជាមួយគ្នា នឹងឪពុកម្ដាយជាមួយគ្នាតែយើងធ្វើកាដូចគ្រួសារតែមួយ គ្រួសារ បុរីឡេងណាវ៉ាត្រា បានរួមគ្នា ប្រមូលបច្ច័យបានជាង 20 លានរៀល កសាងវត្តឃ្លាំង ដែល វត្តស្រុកកំណើតរបស់ខ្ញុំ សូមកុសលផលបុណ្យបានទៅដល់បងប្អូនខ្មែរទូទាំងពិភពលោកផង”៕