ឧកញ៉ាញូស៍បង្ហាញពាន់រង្វាន់អន្តរជាតិចំនួន ៩ ដែលធនាគារ វឌ្ឍនៈ ទទួលបានក្នុងឆ្នាំ២០២១នេះ

អាជីវកម្ម

បំរើសេវាធនាគារជូនអតិថិជនជាង ២ទស្សវត្សមក ធនាគារ វឌ្ឍនៈ ត្រូវបាន​ទទួលស្គាល់​ទូទាំង​ប្រទេស​កម្ពុជា និង​អន្តរជាតិ ខណៈនៅក្នុង​ឆ្នាំ​២០២១​នេះ ក៏ទទួលបាន​ពានរង្វាន់​អន្តរជាតិ​ជាច្រើនទៀត។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ធនាគារ វឌ្ឍនៈ មានទ្រព្យសកម្មសរុបចំនួន ៨១២,៤លានដុល្លារកើនឡើង ១៣% បើធៀបនឹងឆ្នាំ២០១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារ វឌ្ឍនៈ ត្រូវបានបង្កើតឡើងដោយភាគទុនិកជាជនជាតិខ្មែរសុទ្ធសាធ គឺអ្នកឧកញ៉ា សំ អាង និងលោកជំទាវ អ្នកឧកញ៉ា ឈុន លាង ម្ចាស់ក្រុមហ៊ុន វឌ្ឍនៈ គ្រុប ដែលជាអ្នកជំនួញជោគជ័យល្បីឈ្មោះគ្រប់អាណាចក្រជំនួញគ្រាក់ៗជាច្រើនក្នុងដៃ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ខាងក្រោមនេះ ពានរង្វាន់អន្តរជាតិដែលធនាគារ វឌ្ឍនៈ ទទួលបាន៖

១.​ពានរង្វាន់​សេវា​ធនាគារ​ចល័ត​ដែល​ងាយស្រួល​ប្រើប្រាស​ជាងគេ ប្រចាំ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២១ ពី​ទស្សនា​វ​ត្តី Global Economics ពី​ចក្រភព​អង់គ្លេស​

២.​ពានរង្វាន់​ធនាគារ ដែល​ផ្តល់​សេវាកម្ម​អតិថិជន​ល្អ​បំផុត​ប្រចាំ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២១ ពី​ទស្សនា​វ​ត្តី Finance Derivative ពី​ប្រទេស​ហូ​ឡង់​

៣.​ពានរង្វាន់​អភិបាលកិច្ច​ល្អ​បំផុត ប្រចាំ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២១ ពី​ទស្សនា​វ​ត្តី Finance Derivative ពី​ប្រទេស​ហូ​ឡង់​

៤.​ពានរង្វាន់​ធនាគារ ដែល​ផ្តល់​សេវាកម្ម​អតិថិជន​ល្អ​បំផុត​ប្រចាំ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២១ ពី​ទស្សនា​វ​ត្តី International Business Magazine ពីស​ភាព​អារ៉ាប់​រួម​

៥.​ពានរង្វាន់​សេវា​ធនាគារ​ចល័ត​ដែលមាន​ភាព​ច្នៃប្រឌិត​ជាងគេ ប្រចាំ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២១ ពី​ទស្សនា​វ​ត្តី International Business Magazine ពីស​ភាព​អារ៉ាប់​រួម​

៦.​​ពានរង្វាន់​អភិបាលកិច្ច​ល្អ​បំផុត ពី​ទស្សនា​វ​ត្តី World Economic Magazine ពី​សហរដ្ឋអាមេរិក​

៧.​​ពានរង្វាន់​សេវា​ធនាគារ​ចល័ត​ដែល​ល្អ​ជាងគេ ពី​ទស្សនា​វ​ត្តី World Economic Magazine ពី​សហរដ្ឋអាមេរិក​

៨.​ពានរង្វាន់ សេវាកម្ម​មាស​ល្អ​ជាងគេ ពី​ទស្សនា​វ​ត្តី World Business Outlook ពី​ប្រ​ទេ​សឹង្ហ​បុរី​

៩.​​និង​ពានរង្វាន់​សេវា​ធនាគារ​ចល័ត​ដែល​ល្អ​ជាងគេ​ពី​ទស្សនា​វ​ត្តី World Business Outlook ពី​ប្រ​ទេ​សសឹង្ហ​បុរី​

គួររម្លឹកជូនថា បច្ចុប្បន្ន ធនាគារ វឌ្ឍនៈ មាន​បុគ្គលិក​ប្រហែល​៧០០​នាក់ និង​២៦​សាខា ដែល​ក្នុងនោះ​១២​សាខា ស្ថិតនៅ​រាជធានី​ភ្នំពេញ និង​១៤​សាខា​ទៀត​ស្ថិតនៅតាម​បណ្តា​ខេត្ត​។ ទីស្នាក់ការ​កណ្តាល​ធនាគារ វឌ្ឍនៈ ស្ថិតនៅ​អគារ​ឌ្ឍ​នៈ រាជធានី​ភ្នំពេញ​។ ​ធនាគារ វឌ្ឍនៈ គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​សាខា​ជា​បន្តបន្ទាប់​ទៀត នៅ​ទូទាំងប្រទេស​ត្រឹម​ឆ្នាំ​២០២២ ខាងមុខនេះ​៕

អត្ថបទទាក់ទង៖