ក្រោយដឹងថាស្តេចប្រដាល់គុនខ្មែរ អេ ភូថង មានជំងឺកូវីដ-១៩ មិនបង្អង់យូឡើយក្រុមគ្រួសារ “ត្រកូលឡេង” ឧបត្ថម្ភថវិកាជូនភ្លាម

ជុំវិញ​ឧកញ៉ា

បន្ទាប់ពីទទួលបានដំណឹងស្តេចប្រដាល់គុនខ្មែរ លោក អេ ភូថង មានវិជ្ជមានវីរុសកូវីដ-១៩ កំពុងសម្រាកនៅមណ្ឌលព្យាបាលកូវីដស្តាតអូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ លោកឧកញ៉ា ឡេង និមល ក្រុមគ្រួសារត្រកូល “ឡេង” ដោយមានបេះដូងមនុស្សធម៌ស្រឡាញ់បានឧបត្ថម្ភថវិកាចំនួន ៤លានរៀល ដើម្បីសម្រួលជីវភាពគ្រួសាររបស់លោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

តាមរយៈទំព័រហ្វេសប៊ុកនៅរសៀលថ្ងៃទី១៧ ខែកក្កដានេះ លោកឧកញ៉ា ឡេង និមល អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា ខ្នាតយក្ស បានឲ្យដឹងថា៖ “ខ្ញុំបាទ ក្រុមគ្រួសារត្រកូល (ឡេង) ជូនលោកគ្រូ អេ ភូថង ស្ដេចប្រដាល់ ៤.000.000 រៀល (បួនលានរៀល) ដើម្បីជួយសម្រួលជីវភាពគ្រួសារលោកគ្រូ”។

ទន្ទឹមនឹងនេះ លោកឧកញ៉ាក៏សូមជូនពរឲ្យលោក អេ ភូថង ឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩ ដ៏កាចសាហាវមួយនេះ ដើម្បីត្រឡប់មកផ្ទះ ហើយនឹងបន្តបណ្តុះបណ្តាលសិស្សគណជំនាន់ក្រោយក្នុងវិស័យកីឡាប្រដាល់គុនខ្មែររបស់យើងបានរីកចំរើនទៅមុខ។

ថ្មីៗនេះ ក្រុមគ្រួសារត្រកូល “ឡេង” បានបន្តឧបត្ថម្ភថវិកា និងគ្រឿងឧបភោគ បរិភោគជាច្រើនដល់ជនរងគ្រោះ រាជរដ្ឋាភិបាល អង្គការ សមាគម គិតជាទឹកប្រាក់វ៉ាល់លានដុល្លារអាមេរិក និយាយជារួម និយាយដោយឡែក សម្រាប់លោកឧកញ៉ាសប្បុរសធម៌ ឡេង និមល លោកតែងតែចូលរួមបរិច្ចាគថវិកាដល់ក្រសួង សមាគម និងជនរងគ្រោះជាច្រើនរួមមាន៖

១.លោកឧកញ៉ា និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ៤ពាន់ដុល្លារ ជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បី​ទិញ​វ៉ាក់​សាំងកូវីដ១៩ ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

២.បងប្អូន​ប្រ​កូ​ល ឡេង គឺឧកញ៉ា ឡេង និមល ឧកញ៉ា ឡេង ប្រុស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ​និង​ប្អូន​ស្រី​ជំទាវ​ឧកញ៉ា ឡេង បញ្ញា​ពណ៌ បាន​បន្ត​ឧបត្ថម្ភ​ថវិកាចំនួន ៦ម៉ឺនដុល្លារអាមេរិកទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនកម្មករ និយោជិត។

៣.បងប្អូន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានឧបត្ថម្ភនូវថវិកាចំនួន ២០៥,០០០ដុល្លារ (មួយម្ភៃម៉ឺនប្រាំពាន់ដុល្លារ) ដល់ក្រុមគ្រួពេទ្យ TYDA ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងលោកជំទាវវេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។

សូមរម្លឹកជូនថា បងប្អូនក្រុមគ្រួសារត្រកូល “ឡេង” សុទ្ធសឹងតែជាអតីតពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូង ដែលធ្លាប់ហែលឆ្លងការលំបាករាប់មិនអស់ ហើយកន្លងទៅតែងតែផ្សារភ្ជាប់បេះដូងជាមួយកម្មករ និយោជិតនៅកម្ពុជា និងបានចូលរួមសកម្មភាពមនុស្សធម៌ជារឿយៗជាមួយរដ្ឋាភិបាល៕