ផ្អែកតាមគណនីយFacebook លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ ដែលបានបង្ហោះកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា លោកជំទាវ ឧកញ៉ា ចាន់ សុទ្ធា ដែលជា អនុប្រធានសភា ពាណិជ្ជកម្មកម្ពុជា និងជានាយកក្រុមហ៊ុនស៊ិនជូរីគ្រុប បានផ្ដល់ថវិកាដល់រូបលោកចំនួន9900$ សម្រាប់ផ្ដល់ជូនសិស្សបាក់ឌុបដែលទើបប្រលងជាប់និទ្ទេសA ឆ្នាំ2019នេះ ។
គណនីយFacebook ឈ្មោះ “ហែម ដារិទ្ធិ” ដែលគេស្គាល់ថា ជា អភិបាលខណ្ឌពោធិសែនជ័យបានសរសេរបែបនេះ(សូមគោរពថ្លែងអំណរគុណចំពោះលោកជំទាវ ឧកញ៉ា ចាន់ សុទ្ធា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជានាយកក្រុមហ៊ុនស៊ិនជូរីគ្រុប ដែលបានផ្ដល់ថវិកាដល់ខ្ញុំចំនួន9900$ សំរាប់ផ្តល់ជូនសិស្សនិន្ទេសA ឆ្នាំ2019នេះ ។ខ្ញុំបាទសូមគោរពជូនពរលោកជំទាវជួបតែសេចក្តីសុខនិងរកស៊ីមានបានជារៀងរហូ)៕