មហាសេដ្ឋី ឡេង ណាវ៉ាត្រា ប្រកាសគម្រោងវិមាន Privacy ស្ដេចវិឡាដ៏មានកិត្យានុភាព ជាមួយនឹងចំណត Helicopter តម្លៃ ពីរលានកៅសិបប្រាំម៉ឺនដុល្លារ

ទិញលក់

វិមាន Privacy ជាស្ដេចវិឡាដ៏មានកិត្យានុភាព ប្រណិតភាព ឧត្ដមភាពនៃភាពអស្ចារ្យ ការរស់នៅវិមានឯកជន ក្នុងកំពូលភូមិគ្រឹះ ដ៏ល្អឯកគ្មានគូប្រៀប នៅទីតាំងតាមបណ្ដោយផ្លូវជាតិ6A។ នេះបើតាមការប្រកាស់លើទំព័រហ្វេសបុកមហាសេដ្ឋីវ័យក្មេង ឡេង ណាវ៉ាត្រា នៅព្រឹកថ្ងៃទី២២ ខែកក្កដានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!

ជាមួយគ្នានេះអគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប ក៏បានជម្រាបជូនថា វិមាន Privacy ចាប់ផ្ដើមទទួលលុយកក់ក្នុងពេលឆាប់ នេះហើយ
អតិថិជនទាំងអស់បង់រំលស់ប្រចាំខែត្រឹមតែ20,000$ក្នុងមួយខែ ដោយគ្មានការប្រាក់រយៈពេល 3 ឆ្នាំ តំលៃបង់ផ្ដាច់ត្រឹមតែ 2.95M$ (ពីលានកៅសិបប្រាំម៉ឺនដុល្លារ)តែប៉ុណ្ណោះ។

បើអតិថិជនទាំងអស់ចាប់អារម្មណ៍ សូមទំនាក់ទំនងប្រឹក្សាយោបល់លេខទូរសព្ទ៖ 011 254 444/066 444 444
-ទំហំដី 100×100=10000ម៉ែតការ៉េ
-ទំហំផ្ទះរួមកន្លែងចតឡាន 91m×60m
-សាច់ផ្ទះ 52m×28mកំពស់បីជាន់។
-ចំណតឡានបាន16ឡាន
-ចំណត Helicopter 01

#ជាន់ផ្ទាល់ដី-បន្ទប់ទទួលភ្ញៀវធំ 01-បន្ទន់ទទួលភ្ញៀវតូច 01-ចង្ក្រានបាយធំ 01-ចង្ក្រានបាយតូច 01 (ចង្ក្រានមិនមានក្លិន)-កន្លែងញាំបាយសម្រាប់ជួបជុំធំ 01-កន្លែងញាំបាយសម្រាប់គ្រួសារ 01-បន្ទប់អ្នកបំរើ 02-បន្ទប់តែកុងឡាន 02-បន្ទប់ហាត់ប្រាណ 01-បន្ទប់មើលកុន 01-បន្ទប់សម្រាប់ភ្ញៀវ 01-បន្ទប់ទឹក 06-ខាងក្រោយមានអាងហែលទឹក 01-បន្ទប់សម្អាតប្រាណ 01-រានហាលខាងក្រោយផ្ទះសម្រាប់ជួបជុំ 01

#ជាន់ទី១ – បន្ទប់ដេក 09បន្ទប់ – បន្ទប់Master 01 – បន្ទប់ធំ 01 – បន្ទប់កណ្តាល 07-បន្ទប់ទទួលភ្ញៀវធំ 01-បន្ទប់គ្រួសារ 01-បន្ទប់ទឹក 09 #ជាន់ទី២បន្ទប់ Karaoke 01បន្ទប់កំសាន្ត 01