ក្រៅពីកោះរ៉ុងដ៏ល្បី ខេត្តព្រះសីហនុប្រជុំកោះតូចធំចំនួន ៣២ ដែលឈ្មោះកោះខ្លះអ្នកទេសចរកម្របានឮ។
បើតាមអ្នកនាំពាក្យឲ្យខេត្តព្រះសីហនុ លោកឃាង ភារម្យ ខេត្តព្រះសីហនុ ក្រៅពីកោះរ៉ុងដែលភ្ញៀវទេសចរប្រដូចកោះឋានសួគ៌ ខេត្តព្រះសីហនុមានកោះសរុប ៣២ ដែលកោះខ្លះស្ថិតនៅឆ្ងាយពីដែនគោកពិបាកធ្វើដំណើរទៅដល់។
លោកបានរៀបរាប់ឈ្មោះកោះទាំង ៣២ ស្ថិតក្នុងដែនលំហសមុទ្រខេត្តព្រះសីហនុដែលមានដូចជា៖
ទី១ កោះព្រាប
ទី២ កោះពស់
ទី៣ កោះថាស (កោងកាង)
ទី៤ កោះដែកគោល
ទី៥ កោះត្រេះ (កោះខ្ទះ)
ទី៦ កោះរុង
ទី៧ កោះបង
ទី៨ កោះប្អូន
ទី៩ កោះកូន (កុក/កណ្តាល)
ទី១០ កោះរុងសន្លឹម
ទី១១ កោះមូល
ទី១២ កោះតូច
ទី១៣ កោះប្រើស
ទី១៤ កោះថ្មី
ទី១៥ កោះច្រឡុះ (ក្របី)
ទី១៦ កោះតាគៀវ
ទី១៧ កោះឬស្សី
ទី១៨ កោះស្រមោច
ទី១៩ កោះសំពោច
ទី២០ កោះដូង
ទី២១ កោះព្រីង
ទី ២២ កោះខ្មោច
ទី២៣ កោះត្រងោល
ទី២៤ កោះវាល
ទី២៥ កោះតាង
ទី២៦ កោះមួយ
ទី២៧ កោះដំឡូង (ក្តាម)
ទី២៨ កោះពីរលិច
ទី២៩ កោះពីរកើត
ទី៣០ កោះតា
ទី៣១ កោះយាយ
ទី៣២ កោះចៅ
កោះទាំងបីចុងក្រោយនេះជាប្រជុំកោះពូលូវៃ។