ដូចលោកអ្នកបានដឹងហើយថា ខេត្តព្រះសីហនុ គឺជាខេត្តតំបន់ឆ្នេរមួយដែលមានការអភិវឌ្ឍលើគ្រប់វិស័យ ខណៈនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តជាប់សមុទ្រមួយនេះ បានកែប្រែមុខមាត់ថ្មីក្នុងរយៈពេលដ៏ខ្លី ក្លាយជាទីក្រុងមានការចំរើនខ្លាំង។ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ភ្លើងបំភ្លឺផ្លូវ និងសំណង់អគារពាណិជ្ជកម្មតូច ធំ ក៏ដូចជាតាមតំបន់ទេសចរណ៍នានាបង្ហាញពីសម្រស់ និងសក្តានុពលសេដ្ឋកិច្ច។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!
ដោយសារតែសក្ដានុពលបែបនេះហើយបានឆកយកបេះដូងអ្នកវិនិយោគទាំងជាតិនិងអន្តរជាតិចាប់អារម្មណ៍ទៅរកស៊ីនៅទឹកដីខេត្តមួយនេះ ជាក់ស្ដែងអ្នកជំនួញអចលនទ្រព្យ និងជាអគ្គនាយកបុរី ឡេង និមល គឺលោកឧកញ៉ា ឡេង និមល បានបង្ហាញការចាប់អារម្មណ៍វិនិយោគលើគម្រោងដីឡូត៍មួយកន្លែង ដោយត្រៀមដាក់លក់ជូនអតិថិជនត្រឹមតែ 1950ដុល្លារ ក្នុង១ឡូតិ៍ប៉ុណ្ណោះ។
ប៉ុន្មានថ្ងៃមុននេះ ប្អូនប្រុសបង្កើតរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រារូបនេះ បានប្រកាសលើផេកផ្លូវការរបស់លោកបែបនេះថា” គម្រោងដីឡូតិ៍ បើកលក់ថ្ងែទី31 ខែកក្ដដា ឆ្នាំ2021 ក្នុងតម្លៃ 1950ដុល្លារ ទំហំ 5X20Mបង់ផ្ដាច់ ស្ថិតក្នុងខេត្តព្រះសីហនុ នៅជាប់នឹងផ្លូវជាតិលេខ4ទៅកំពង់សោម (ដីប្លង់រឹង) បង់រំលោះក្នុង1ខែ20$
-មានផ្ទះលំហែរ
-មានកញ្ចុះស្បូវ
-មានអាហារដ្ឋាន & រមណីយដ្ឋាន
ជាតំបន់ដែលមានសក្ដានុពលទេសចរណ៍ធំៗ មានអាគារខុនដូខ្ពស់ៗគ្រប់ប្រភេទ ដែលមានសន្ទុះអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យយ៉ាងខ្លាំងក្លា ។”
មុនការប្រកាស់ពីគម្រោងដីឡូតិ៍ខាងលើនេះ កូនប្រុសទី៣របស់ត្រកូលឡេងរូបនេះ តែងតែបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនជុំវិញភាពសក្ដានុពលនៃខេត្តព្រះសីហនុជារឿយៗផងដែរ។
ទីតាំងគម្រោងដីឡូតិ៍ ឡេង និមល ដែលមានតម្លៃចាប់ពី 1950ដុល្លារ ក្នុង១ឡូតិ៍ ទំហំចាប់ពី5X20M មានផ្ទៃដីជាង៥០ហិតាស្ថិតនៅក្នុងដឹកដីភូមិ ចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពុងសីលា ខេត្តព្រះសីហនុ ។ ក្នុងគម្រោងមិនមែនមានតែធ្វើជាដីឡូតិ៍ មួយមុខឡើយ លោកក៏គ្រោងធ្វើរមណីយដ្ឋាន កញ្ចុះលំហែរ រឺហ្សត មាត់ព្រែក និង បុរីផងដែរ។
សូមបញ្ជាក់ផងដែរថា គម្រោងដីឡូតិ៍ ឡេង និមល (ប្លង់រឹង) បើកលក់ថ្ងែទី31 ខែកក្ដដា ឆ្នាំ2021 ខាងនេះហើយ។ អតិថិជនទាំងមានចំណាប់អារម្មណ៍អាចសាកសួរព័ត៌មានតាមរយៈលេខទូរសព្ទ៖ 096 598 7888/ 097 598 7888/078 987 888៕