លក់បញ្ចុះថ្លៃជូនអតិថិជនក្នុងតម្លៃពិសេស មុនថ្ងៃបើកលក់ជាផ្លូវការ ត្រឹមតែលក់ 68,888$ សម្រាប់អតិថិជនតែ ៣០នាក់ ដំបូង មានថែមជូនគ្រឿងសង្ហារឹមមួយឈុត អាចជ្រើសរើសទីតាំងល្អៗមុនគេ ជាគម្រោងផ្ទះវីឡាទោលព្រីន ដំបូងគេនៅជាយក្រុង ដែលបោះទីតាំងនៅជាប់ជើងភ្នំប្រសិទ្ធ ខ្យល់អាកាសបរិសុទ្ធធម្មជាតិពីកំពូលភ្នំប្រសិទ្ធិ ទាំងអស់នេះមាននៅក្នុងគម្រោងបុរី វិចិត្រដារ៉ា របស់ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ដែលនឹងបើកលក់ផ្លូវការនៅថ្ងៃទី២៨ កក្កដា ស្អែកនេះ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលព័ត៌មានពីសកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!
គម្រោងលក់ផ្ទះវីឡាទោល ម៉ូដទាន់សម័យដ៏ពេញនិយម របស់ ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា នឹងបើកលក់ជាផ្លូវការនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ក្នុងតម្លៃពិសេសបំផុតមិនធ្លាប់មានក្នុងតំបន់ គឺត្រឹមតែ 68,888$ ប៉ុណ្ណោះ បន្ទាប់ពីបញ្ចុះតម្លៃរហូតដល់ ២ម៉ឺនដុល្លារអាមេរិក។
លោក ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានបញ្ជាក់ថា៖ បើអតិថិជនសម្រេចចិត្តកក់ ឬទិញផ្ដាច់នៅពេលនេះ ពួកគាត់ នឹងចំណេញច្រើន ព្រោះនេះជា តម្លៃក្នុងឱកាសប្រូម៉ូសិនលក់ជូនពិសេសអតិថិជន តែក្នុងអំឡុងពេលបើកលក់ដំបូង រយៈពេលត្រឹម មួយសប្តាហ៍ប៉ុណ្ណោះ។
លោកឧកញ៉ា បង្ហើបឱ្យដឹងថា៖ «ថ្ងៃនេះ ខ្ញុំសប្បាយចិត្តមែនទែន ព្រោះមានអតិថិជន ២រូបហើយ ពួកគាត់ បានសម្រេចចិត្តទិញលុយសុទ្ធ ជ្រើសរើសយកវីឡាទោលព្រីន ក្នុងគម្រោងយើងខ្ញុំ ហើយថ្ងៃស្អែក បុរីយើងខ្ញុំ នឹងនៅតែបន្តផ្ដល់ឱកាសជូនអតិថិជនទទួលបានឱកាសលក់បញ្ចុះតម្លៃពិសេសនេះបន្តទៀត»។
គម្រោងផ្ទះវីឡាព្រីន របស់លោកឧកញ៉ា ស្ថិតក្នុងតំបន់ដែលកំពុងមានសក្ដានុពលស្រាប់ មានហេដ្ឋារចនាសម្ព័ន្ធសព្វគ្រប់រួចស្រេច ហ៊ុំព័ទ្ធទៅដោយតំបន់សក្ដានុពលសេដ្ឋកិច្ច ធ្វើដំណើរតែ១៥នាទី ពីផ្សារទំនើបអ៊ីអន២ នៅកៀកជិតបង្កើយទៅនឹងក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងនៅជិតគម្រោង អភិវឌ្ឍន៍ធំៗជាច្រើនកន្លែងផ្សេងទៀត។
វីឡាព្រីននេះ មានទំហំដីស្តង់ដារ គឺ 10m x 20m និងទំហំផ្ទះ 8m x 12m មានបន្ទប់គេង 3 បន្ទប់ទឹក 2 កន្លែងទទួលភ្ញៀវ2 កន្លែងញ៉ាំអាហារ1 ចង្ក្រានបាយ1 ។ មានរានហាលមុខផ្ទះ នៅជាន់ទី1 ចំណតរថយន្តធំទូលាយ សល់ខាងមុខ 5m សល់ចំហៀងម្ខាង 1m សល់ដីក្រោយ ជាពិសេស គឺជាប្រភេទផ្ទះវីឡាទោល មានរបងព័ទ្ធជុំវិញលក្ខណៈជន និងទាន់សម័យថែមទៀតផង។ទីតាំងគម្រោងស្ថិតនៅ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងស្ថិតនៅចម្ងាយត្រឹមតែ ៨០០ម៉ែត្រ ពីការ៉ាស់សាំង PTT។
លោក ឧកញ៉ា វិចិត្រដារ៉ា លោកគឺជាអ្នកជំនួញដ៏ល្បីឈ្មោះមួយរូប និងជាអគ្គនាយកក្រុមហ៊ុន វិចិត្រដារ៉ា គ្រុប។ បច្ចុប្បន្នក្រុមហ៊ុនមេនេះ មានក្រុមហ៊ុនជាបុត្រសម្ព័ន្ធជាច្រើននៅពីក្រោម និងកំពុងតែផ្ដល់សេវាកម្មយ៉ាងមមាញឹកជូនអតិថិជន ដូចជាក្រុមហ៊ុនអភិវឌ្ឍន៍ទៅលើគម្រោងអចលនទ្រព្យ បុរីវិចិត្រដារ៉ា ជាប្រភេទវីឡាទោលនៅតំបន់ជើងភ្នំប្រសិទ្ធ ក្រុមហ៊ុន World Wide Dental Supplies ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងបញ្ចាំ វិចិត្រដារ៉ា ឃែស អិចប្រេស ឯ.ក ក្រុមហ៊ុន វិចិត្រដារ៉ា អ៊ីនធើប្រាយ ឯក និងក្រុមហ៊ុន ECC ជាដើម៕