ថ្ងៃហេង ថ្ងៃជ័យ ថ្ងៃហុងស៊ុយ ថ្ងៃប្រកាសបើកគម្រោង «បុរី វិចិត្រដារ៉ា» ជាប់ជើងភ្នំប្រសិទ្ធិ នាថ្ងៃទី២៨ កក្កដា ឆ្នាំ២០២១នេះ ប៉ះចំអតិថិជនខ្លឹម គូរស្វាមីភរិយា២រូប ពួកគាត់បានអញ្ជើញមកទិញផ្ទះវីឡាព្រីន របស់ ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ចំនួន៣វីឡា ជាប់គ្នាសម្រាប់ទុកជាកេរ្តិ៍មរតកចែកកូនៗរបស់ពួកគាត់។
លោកឧកញ៉ា វិចិត្រដារ៉ា បានបញ្ជាក់ថា៖ «បងប្រុស បងស្រី មក ទិញ ៣ វិឡារ ទុកចែក កូន V14 V15 V16 ហើយពួកគាត់សរសើរមិនដាច់ពីមាត់ ពីសម្រស់ទេសភាពផ្ទះវីឡាលម្ហែជាប់ជើងភ្នំ ក្នុងក្រុងភ្នំពេញរបស់ពួកយើង»។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលព័ត៌មានពីសកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!
ក្នុងថ្ងៃសម្ពោធលក់គម្រោងផ្ទះវីឡាទោលនេះដែរ លោកឧកញ៉ា ក៏បានប្រាប់ពីកម្មវិធីលក់បញ្ចុះតម្លៃតម្លៃ និងប្រូម៉ូសិនល.ខ បង់រំលស់យ៉ាងពិសេសថា នឹងលក់បញ្ចុះតម្លៃជូនអតិថិជនរហូតដល់ ២០,០០០ដុល្លា ព្រមទាំងលក្ខខណ្ឌបង់ប្រាប់រំលស់សុទ្ធ ក្នុងអាត្រាការប្រាក់ 0% គិតចាប់ពីថ្ងៃទី២៨ កក្កដានេះ រហូតដល់់ថ្ងៃអាទិត្យទី០១ ខែសីហា ឆ្នាំ២០២១ ថែមទៀតផង។
គម្រោងផ្ទះវីឡាព្រីន របស់លោកឧកញ៉ា ស្ថិតក្នុងតំបន់ដែលកំពុងមានសក្ដានុពលស្រាប់ មានហេដ្ឋារចនាសម្ព័ន្ធសព្វគ្រប់រួចស្រេច ហ៊ុំព័ទ្ធទៅដោយតំបន់សក្ដានុពលសេដ្ឋកិច្ច ធ្វើដំណើរតែ១៥នាទី ពីផ្សារទំនើបអ៊ីអន២ នៅកៀកជិតបង្កើយទៅនឹងក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងនៅជិតគម្រោង អភិវឌ្ឍន៍ធំៗជាច្រើនកន្លែងផ្សេងទៀត។
វីឡាព្រីននេះ មានទំហំដីស្តង់ដារ គឺ 10m x 20m និងទំហំផ្ទះ 8m x 12m មានបន្ទប់គេង 3 បន្ទប់ទឹក 2 កន្លែងទទួលភ្ញៀវ2 កន្លែងញ៉ាំអាហារ1 ចង្ក្រានបាយ1 ។ មានរានហាលមុខផ្ទះ នៅជាន់ទី1 ចំណតរថយន្តធំទូលាយ សល់ខាងមុខ 5m សល់ចំហៀងម្ខាង 1m សល់ដីក្រោយ ជាពិសេស គឺជាប្រភេទផ្ទះវីឡាទោល មានរបងព័ទ្ធជុំវិញលក្ខណៈជន និងទាន់សម័យថែមទៀតផង។ទីតាំងគម្រោងស្ថិតនៅ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងស្ថិតនៅចម្ងាយត្រឹមតែ ៨០០ម៉ែត្រ ពីការ៉ាស់សាំង PTT។
គួរបញ្ជាក់ថា គម្រោងផ្ទះវីឡាទោល របស់ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា គឺជាប្រភេទវីឡាដែលមានម៉ូដទាន់សម័យ និងពេញនិយម ជាពិសេសជាប្រភេទគម្រោងផ្ទះវីឡាឯកជន ដំបូងគេនៅជាយក្រុង ដែលបោះទីតាំងនៅជាប់ជើងភ្នំប្រសិទ្ធ ខ្យល់អាកាសបរិសុទ្ធធម្មជាតិពីកំពូលភ្នំប្រសិទ្ធិផ្ទាល់តែម្ដង៕
បច្ចុប្បន្ន ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា កំពុងប្រកាសលក់តម្លៃពិសេសជូនអតិថិជនដែលអញ្ជើញមកទិញមុនគេ ក្នុងតម្លៃត្រឹមតែ 68,888$ ប៉ុណ្ណោះ ហើយសម្រាប់អតិថិជនតែ ៣០នាក់ ដំបូងនឹងមានការ ថែមជូនគ្រឿងសង្ហារឹមមួយឈុត ជាពិសេសអាចជ្រើសរើសទីតាំងល្អៗ និងឱកាសទិញទុកវិនិយោគលក់យកចំណេញបានថែមទៀតផង៕