អ្នកឧកញ៉ា សៀ ឫទ្ធី៖ កម្ពុជាមានវិស័យកសិឧស្សាហកម្ម កំពុងមានកំណើន និងល្អចំពោះការវិនិយោគ ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩

ជុំវិញ​ឧកញ៉ា

“បច្ចុប្បន្នមិនថាតែកម្ពុជាទេ នៅសកលលោក ក៏កំពុងជួបនិងបញ្ហាវិបត្តិសេដ្ឋកិច្ច ដូច្នេះ កម្ពុជាមានការធ្លាក់ចុះយ៉ាងខ្លាំង នូវវិស័យចំបង គឺវិស័យទេសចរណ៍ ហើយទន្ទឹម និងវិស័យចំបងមានការធ្លាក់ចុះ កម្ពុជាក៏មានវិស័យកសិឧស្សាហកម្ម ដែលជាវិស័យមួយកំពុងមានកំណើន និងល្អចំពោះការវិនិយោគ ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩”។ នេះបើតាម​​​ការ​លើក​ឡើងរបស់​អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Worldbridge Group ក្នុងកិច្ចសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មាន Freshnews កាលពីពេលថ្មីៗ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលព័ត៌មានពីសកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ាបានថ្លែងថា វិស័យកសិឧស្សាហកម្ម និងវិស័យហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជា គឺជាវិស័យមួយ កំពុងមានកំណើន និងល្អចំពោះការវិនិយោគ ក្នុងអំឡុងពេលវិបត្ដិ នៃជំងឺកូវីដ-១៩។

អ្នកឧកញ៉ា សៀ ឫទ្ធី បានបន្ថែមថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោកបាននិងកំពុងបង្កើត SME Cluster (បណ្តុំសហគ្រាសធុនតូច និងមធ្យម) មួយព្រោះលោកមិនមែន ជាអ្នកធ្វើកសិកម្មទេ តែអ្នកកសិកម្ម អាចរស់បាន និងត្រូវការបរិយាកាសជាមួយ និង Ecosystem ដើម្បីឲ្យពួកគាត់បានផលិតផល និងបង្កបង្កើនផល សម្រាប់លក់ នៅក្នុងស្រុក និងឈានដល់ការលក់ ទៅក្រៅស្រុក ដូច្នេះពួកគាត់ត្រូវការ SME Cluster ដែលជាបង្គុំមួយ សម្រាប់ឲ្យពួកគាត់អាចទៅផលិតបានផងដែរ។

អ្នកឧកញ៉ាបញ្ជាក់ថា ក្រៅពីវិស័យកសិឧស្សាហកម្មមានកំណើន ក្នុងនោះ ក៏មានវិស័យច្រើនទៀត ដែលអាចធ្វើបាន ដូចជា វិស័យហិរញ្ញវត្ថុ ក៏មានកំណើន ក្នុងអំឡុងពេល ជួបវិបត្តិនេះដែល ព្រោះថា ពេលមនុស្សជួបបញ្ហា ពួកគាត់ប្រាកដជាគិតថា ពួកគាត់អាចយកកម្ចីសម្រាប់វិនិយោគទៅលើអ្វី និងធ្វើអ្វីបាន សម្រាប់ការចំណេញមកវិញ ហើយក្រៅពីនេះ ក៏នៅមានវិស័យ២-៣ទៀត ដែលអ្នកវិនិយោគអាចធ្វើបានទៀតផងដែរ៕