កាលពីពេលថ្មីៗនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបង្ហាញរបាយការណ៍បូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២១។ បើពិនិត្យមើលតួលេខនៃទំហំពាណិជ្ជកម្មអន្តរជាតិក្នុងឆមាសទី១ ឆ្នាំ២០២១ ធៀបនឹងឆមាសទី១ ឆ្នាំ ២០២០ ការនាំចេញកសិផលកម្ពុជាទៅក្រៅប្រទេសកើនឡើងប្រមាណ ៦១៧.៦ លាន ដុល្លារអាមេរិក ឬ ៦៤.១៣% ដល់ចំនួន ១, ៥៨០. ៦ លានដុល្លារអាមេរិក។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលព័ត៌មានពីសកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!
ក្នុងរបាយការណ៍បញ្ជាក់ថា ស្រូវជាផលិតផលកសិកម្មសំខាន់សម្រាប់ការនាំចេញ មានចំនួន ១.៦៩ លានតោន មានតម្លៃ ៤២៥.១ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,០១៩.៧ ពាន់តោន (១៥១.៧%) ឬស្មើនឹងប្រមាណជា ២៨៥.១ លានដុល្លារអាមេរិក (២០៣.៥%)។ ក្រៅពីស្រូវ ការនាំចេញអង្ករសម្រេចបាន ២៩១.១ ពាន់តោន មានតម្លៃ ២០៤. ២ លានដុល្លារអាមេរិក ថយចុះប្រមាណ ៧៨.១ ពាន់តោន (២១. ២%) ឬប្រមាណ ៦០.៥ លានដុល្លារអាមេរិក (២២. ៩%)។ ការនាំចេញកៅស៊ូមានចំនួន ១០២.៨ ពាន់តោន មានតម្លៃ ១៥៧. ៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៤៥.៦ ពាន់ តោន (៧៩.៧%) ឬប្រមាណ ៨៧ លានដុល្លារអាមេរិក (១២៣.២%)។
ដោយឡែក ការនាំកសិផលផ្សេងទៀត មានចំនួន ៣, ៥៩២.៧ ពាន់តោន មានតម្លៃ ៧៩៣.៧ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,១៤១.៩ ពាន់តោន (៤៦.៦%) ឬប្រមាណ ៣០៦ លានដុល្លារអាមេរិក (៦២.៨%)។
ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ ចំណូលប្រមូលបានដោយគយនិងរដ្ឋាករ មានចំនួន ៤, ៦៩៥. ៨ ប៊ីលានរៀល ស្មើ នឹង ១,១៥៩.៥ លានដុល្លារ ថយចុះ ប្រមាណ ៨.៩% ធៀបនឹងឆមាសទី ១ ឆ្នាំ ២០២០។
វិស័យកាត់ដែរនៅតែចំណូលដ៏សំខាន់សម្រាប់ការនាំចេញរបស់កម្ពុជា។ បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ ការនាំចេញផលិតផលកាត់ដេរមានចំនួន ៤,៧២១. ៤ លានដុល្លារអាមេរិក កើនឡើងប្រមាណ៤០.១ លានដុល្លារអាមេរិក ស្មើនឹង ០.៩% នៅឆមាសទីមួយឆ្នាំ២០២១ នេះ។