១.ព្យាយាមចង់ចេះចង់ដឹងពីហិរញ្ញវត្ថុ
បើអ្នកមានចំណុចនេះមានន័យថាអ្នកជាមនុស្សឆ្លាតព្រោះថាការដែលចង់ចេះចង់ដឹងពីហិរញ្ញវត្ថុ នោះមានន័យថាអ្នកចង់ដឹងថាតើគេចាយរបៀបម៉េចទើបសល់លុយក្លាយជាអ្នកមាន? ជំនួសដោយពាក្យថា« ជាតិនេះខ្ញុំមិនអាចមានកើត»ចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺជាផ្នែកមួយដ៏សំខាន់អាចជួយឲ្យអ្នករៀបចំផែនការហិរញ្ញវត្ថុនៅថ្ងៃអនាគត។ចំណេះដឹងផ្នែកនេះមានដូចជាក្នុងសៀវភៅThink and growth rich, How to win friends and influence people, The lean startup, Good to Great…។ល។
២. យល់ដឹងពីអ្វីខ្លះជាទ្រព្យ និង អ្វីខ្លះជាបំណុល
ភាគច្រើនមនុស្សភាគច្រើន គឺពុំសូវ យល់ដឹងថា អ្វីខ្លះជាទ្រព្យ និង បំណុល។ គេគិតថា ផ្ទះ រថយន្ត គឺជាទ្រព្យ ប៉ុន្តែផ្ទុយស្រឡះ ផ្ទះ រថយន្ត គឺជាបំណុល ព្រោះអ្នកត្រូវចំណាយប្រាក់បង់ថ្លៃច្រើន ដូចរថយន្ត ត្រូវការឥន្ធនៈ ឬ សាំង ផ្ទះត្រូវការជួសជុល បង់ថ្លៃទឹកភ្លើង ដែលវាជាចំណាយ។ ប្រសិនបើយល់ដឹងពីចំណុចនេះ គឺមានន័យថា គេមានផែនការច្បាស់លាស់ថា តើអ្វីដែលគេទិញចំណេញអ្វី?។
៣. ធ្វើផែនការចំណាយ និង ហ៊ានសម្រេចចិត្ត
ប្រសិនបើអ្នកមានចំណុចនេះនោះមានន័យថាអ្នកជាមនុស្សមានទំនួលខុសត្រូវលើជិវិតខ្លួនឯងខ្ពស់។ ការដែលមានផែនការចំណាយមានន័យថា អ្នកចំណាយលើអ្វីដែលអាចជាចំណូលវិញ។ ឧទាហរណ៍ថា៖ «អ្នកយកលុយទៅទិញបំណុល ដើម្បីបង្កើតចំណូល» មានន័យថា អ្នកហ៊ានសម្រេចចិត្តទិញបំណុល ដោយយកកម្ចីពីធនាគារយកទៅធ្វើដើមទុនរកស៊ី។ ចំណុចនេះ បើទោះបីអ្នកបរាជ័យក៏ដោយ ក៏ចាត់ទុកថាអ្នកជាមនុស្សមានសក្តានុពល ថ្ងៃក្រោយក៏គង់នឹងមានផ្លូវជោគជ័យ។ តើអ្នកទាំងអស់គ្នាមានចំណុចទាំងអស់នេះទេ? បើពុំមានទេ សាកល្បងអនុវត្តទៅមើល ធានាថាអ្នកនឹងជោគជ័យលើប្រព័ន្ធហិរញ្ញវត្ថុរបស់អ្នក៕
ខ្លឹមសារទាំងស្រុង ដោយ ឧកញ៉ា នួន អក Nourn Ork