ក្រសួងកិច្ចការនារី បានប្រកាសផ្តល់អាហារូបករណ៍ ដល់ស្ត្រីចំនួន១០៥នាក់ ដើម្បីចូលរួមក្នុងកម្មវិធីវគ្គបណ្តុះបណ្តាល និងអភិវឌ្ឍន៍សហគ្រិនស្រ្តី តាមប្រព័ន្ធអនឡាញ។
កម្មវិធីបណ្តុះបណ្តាលនេះចាប់ពីខែសីហា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ ដោយមានបែងចែកជាពីរកម្មវិធីគឺទី១៖ថ្នាលអភិវឌ្ឈន៍អាជីវកម្មកម្រិតមូលដ្ឋាន ដល់សហគ្រិនស្ត្រី១៥នាក់ រយៈពេល១០ថ្ងៃ ចាប់ពីខែសីហា ដល់ខែធ្នូ ឆ្នាំ២០២១ និងកម្មវិធីទី២៖ វគ្គបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថលដល់សហគ្រិនស្ត្រី ចំនួន៩០នាក់ រយៈពេល៣ថ្ងៃ នៅអំឡុងខែសីហា និងតុលា។
តាមរយៈវគ្គបណ្តុះបណ្តាលទាំង២នេះ អ្នកចូលរួមនឹងទទួលបាន៖
-ទទួលបានចំណេះដឹងបន្ថែមក្នុងការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន
-ទទួលបានឱកាសក្នុងការចូលរួមវគ្គបណ្តុះបណ្តាលជាមួយអ្នកជំនាញ
-ទទួលបានការបង្វឹកពីអ្នកជំនាញលើអាជីវកម្មរបស់ខ្លួន
-ពង្រឹង និងពង្រីកអាជីវកម្មរបស់អ្នក
-ទទួលបានវិញ្ញាបនបត្របញ្ជាក់ពីការចូលរួម។
បេក្ខជនចាប់អារម្មណ៍ អាចចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ ដើម្បីធ្វើការបំពេញ https://forms.gle/3gFAswCHacY7pDi97។ ចំពោះកាលបរិច្ឆេទទទួលពាក្យ ផុតកំណត់នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ហើយព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ ០១២ ៩០០ ៣៣៧/០១១ ៨៣៧ ៣៨៣ និងអ៊ីម៉ែល [email protected]។