បច្ចុប្បន្ន អ្នកណាដែលថាមិនប្រើប្រាស់បណ្ដាញសង្គមដើម្បីធ្វើការប្រាស្រ័យទាក់ទងគ្នានោះ ហើយក្នុងចំណោមបណ្ដាញសង្គមទាំងអស់ Instagram និង Facebook គឺអាចនិយាយបានថាមានភាពទូលំទូលាយជាងគេ ដោយអាជីវករខ្លះថែមទាំងអាចធ្វើការផ្សព្វផ្សាយផលិតផលរបស់ពួកគេបានថែមទៀត។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ទន្ទឹមនឹងនោះ ដើម្បីឲ្យផលិតផលរបស់ពួកគេកាន់តែទទួលបានការគាំទ្រខ្ពស់ អាជីវករម្នាក់ៗត្រូវព្យាយាមជួលតារា Facebook ឬ Instagram ដើម្បីផ្សព្វផ្សាយផលិតផលអស់ទាំងនោះ ហើយសម្រាប់នៅប៉ែកអឺរ៉ុបវិញ ជាទូទៅហាង Brand ធំៗតែងជួលតារាសម្ដែង ឬបុគ្គលមានឥទ្ធិពលមកប្រម៉ូតផលិតផលរបស់ពួកគេ។
ខាងក្រោមគឺជាតារាងតម្លៃដែលតារា Instagram ទទួលបានពីការថតផ្សាយផលិតផលក្នុងមួយ Post៖
- Cristiano Ronaldo មានចំនួនអ្នក Follower ៣២១ លានគណនី ស៊ីថ្លៃ ១,៦ លានដុល្លារ/ Post
- Dwayne Johnson ហៅ The Rock មានចំនួនអ្នក Follower ២៥៨ លានគណនី ស៊ីថ្លៃ ១,៥២ លានដុល្លារ/ Post
- Ariana Grande មានចំនួនអ្នក Follower ២៥៦ លានគណនី ស៊ីថ្លៃ ១,៥១ លានដុល្លារ/ Post
- Kylie Jenner មានចំនួនអ្នក Follower ២៥៤ លានគណនី ស៊ីថ្លៃ ១,៤៩ លានដុល្លារ/ Post
- Selena Gomez មានចំនួនអ្នក Follower ២៤៨ លានគណនី ស៊ីថ្លៃ ១,៤៦ លានដុល្លារ/ Post
- Kim Kardashian មានចំនួនអ្នក Follower ២៤០ លានគណនី ស៊ីថ្លៃ ១,៤២ លានដុល្លារ/ Post
- Lionel Messi មានចំនួនអ្នក Follower ២៤០ លានគណនី ស៊ីថ្លៃ ១,១៧ លានដុល្លារ/ Post
- Beyonce មានចំនួនអ្នក Follower ១៩៧ លានគណនី ស៊ីថ្លៃ ១,១៤ លានដុល្លារ/ Post
- Justin Bieber មានចំនួនអ្នក Follower ១៨៦ លានគណនី ស៊ីថ្លៃ ១,១១ លានដុល្លារ/ Post
- Kendall Jenner មានចំនួនអ្នក Follower ១៧៨ លានគណនី ស៊ីថ្លៃ ១,០៥ លានដុល្លារ/ Post
ប្រភព: hopperhq