សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារនិងយុវជនដែលមានអាយុពី១២ដល់១៧ឆ្នាំ កាលពីថ្ងៃទី១ ខែសីហា បានប្រកាសនូវភាពបរាជ័យនៃដំណើរការបូមប្រេងជាលើកដំបូងនៅកម្ពុជា ដោយក្រុមហ៊ុន KrisEnergy។
សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពីសកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
សម្តេចតេជោបញ្ជាក់ថា៖ “នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដែលយើងប្រកាសដំណក់ប្រេងលើកដំបូង ប្រហែលបរាជ័យហើយ។ យើងគ្រោងថា ក្នុងមួយថ្ងៃបូមប្រេងបាន៥,៧០០បារ៉ែល តែទីចុងបំផុតមួយថ្ងៃបានតែ១,០០០បារ៉ែល”។
ឥឡូវក្រុមហ៊ុនហ្នឹងក្ស័យធន ហើយវាបូកថែមទាំងអាកប៉ាល់ដែលយើងបូមប្រេង]ដាក់ហ្នឹង វារត់ចេញទៅបាត់ទៅ ដោយយើងទប់មិនទាន់វាចូលដល់ដីថៃ រួចហើយគេមានមេធាវីរបស់គេ។ ឥឡូវ វាយកទាំងប្រេងទៅបាត់អស់រលីង! បាត់អស់អាប្រេងហ្នឹង។ សម្តេចតេជោថ្លែងបញ្ជាក់បន្ថែម។
គួររម្លឹកជូនថា កម្ពុជាបានផ្អាកដំណើរការបូមប្រេងឆៅទាំងស្រុង បន្ទាប់ពីក្រុមហ៊ុន KrisEnergy ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ប្រកាសក្ស័យធន នាដើមខែមិថុនា ឆ្នាំ២០២១មក។
បើតាមអគ្គនាយកប្រេងកាតនៃក្រសួងរ៉ែ និងថាមពល ថ្លែងអ្នកប្រាប់អ្នកសារព័ត៌មានពេលកន្លងទៅបានឲ្យដឹង ក្រសួងរ៉ែ និងថាមពល កំពុងបន្តនិតីវិធីដោះស្រាយផ្នែកច្បាប់ ជាមួយក្រុមហ៊ុន KrisEnergy ខណៈក្រុមហ៊ុននេះក៏កំពុងដំណើរការរឿងក្ដីនៅតុលាការ ក្រោយប្រកាសក្ស័យធនដោយសារបំណុល៕