អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចេញលិខិតអបអរសាទរចំពោះលោកឧកញ៉ា ផន វណ្ណិត ដែលត្រូវបានសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ សព្វព្រះរាជហឬទ័យតែងតាំងបញ្ញត្តិគោរម្យ៍ងារជា “ឯរាវ័ណធម្មយានិកមហាឧបាសិកពុទ្ធសាសនូបត្ថម្ភន៍” កាលពីថ្ងៃទី៣០ ខែកក្កដាកន្លងទៅ។
ក្នុងសារលិខិតមួយទំព័រចុះហត្ថលេខាដោយប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី៣ ខែកក្កដានេះ បានថ្លែងកោតសរសើរដោយស្មោះជូនចំពោះលោកឧកញ៉ា ផន វណ្ណិត ដែលខិតខំលះបង់កម្លាំងកាយ កម្លាំស្មារតី ព្រមទាំងថវិកាផ្ទាល់ខ្លួនប្រកបដោយសទ្ធាជ្រះថ្លាដ៏មោះមុត ក្នុងការជួយទ្រទ្រង់ និងបំរើវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឲ្យមានការរីកចម្រើនលូតលាស់បន្ថែមទៀត។
សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពីសកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ក្រោយទទួលបានសារលិខិតដ៏ខ្ពង់ខ្ពស់លោកឧកញ៉ា ឧកញ៉ា ផន វណ្ណិត បានគោរពថ្លែងអំណរអរគុណអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ពុជា ដែលបានផ្ញើលិខិតអបអរសាទរ ជូនពរដល់លោក និងគ្រួសារ។ លោកឧកញ៉ា សូមគោរពជូនពរអ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងដឹកនាំសមាជិកសមាជិកានៃសភាពាណិជ្ជកម្មកម្ពុជ សូមជួបនូវសេចក្ដីសុខ សេចក្ដីចំរេីន មានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ សម្រេចជោគជ័យគ្រប់ភារកិច្ច។
ជាមួយគ្នានេះ មានថ្នាក់ដឹកនាំ មន្រ្តីរាជការ សហគ្រិន វាគ្មិន និងអ្នកគាំទ្រជាច្រើនបានសម្តែងនូវការអបអរសាទរចំពោះលោកឧកញ៉ា ផន វណ្ណិត ក្នុងការទទួលបានជាទីប្រឹក្សាដែលនាមបញ្ញត្តិថា “ឯរាវ័ណធម្មយានិកមហាឧបាសិកពុទ្ធសាសនូបត្ថម្ភន៍” ដើម្បីក្លាយជាពុទ្ធសាសនូបត្ថម្ភន៍ដ៏ឆ្នើមក្នុងព្រះសាសនា និងជាទីប្រឹក្សាផ្ទាល់សម្តេចព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងការចូលរួមកសាងធនធានបញ្ញវន្តខ្មែរបន្ត
ទៀត៕