ចុះដេកព្រៃផ្ទាល់យល់ច្បាស់ពីទុក្ខលំបាកមន្ត្រីឧទ្យានុរក្សតំបន់គិរីរម្យ ឧកញ៉ា ស្រី ចាន់ថន សម្រេចធ្វើរឿងនេះភ្លាម

ជុំវិញ​ឧកញ៉ា

លោក ឧកញ៉ា ស្រី ចាន់ថន ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) នាថ្ងៃទី០៤ ខែសីហា បានបរិច្ចាគនូវថវិកា និងស្បៀងអាហារបម្រុងចាំបាច់មួយចំនួន ដល់មន្ត្រីឧទ្យានុរក្ស ក្នុងតំបន់ឧទ្យានជាតិ គិរីរម្យ ក្រោយពីបានចុះផ្ទាល់ និងមើលឃើញពីបញ្ហាប្រឈមមួយចំនួនរបស់មន្ត្រីបរិស្ថាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់ប្រាប់ Oknha News ឱ្យដឹងថា៖ «ខ្ញុំធ្លាប់បានចុះទៅដេកព្រៃផ្ទាល់ជាមួយបងប្អូនមន្ត្រីបរិស្ថានយើង ហើយមើលឃើញពីការខិតខំបំពេញការងារថែរក្សា និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើរបស់មន្ត្រីបរិស្ថាន ក្នុងតំបន់ឧទ្យានជាតិគិរីរម្យ ដើម្បីចូលរួមបង្កើនប្រសិទ្ធភាព និងសម្រួលដល់ការបំពេញភារៈកិច្ចរបស់ពួកគាត់អោយកាន់តែងាយស្រួល និងមានប្រសិទ្ធភាព​ ទើបគិតថាចង់ចូលរួមជាធនធានបន្តិចបន្ទួចជាមួយពួកគាត់»។

ស្ថាបនិកសួនកម្សាន្ត Jet’s Garden Park នៃតំបន់អភិវឌ្ឍន៍ពហុវិស័យ Sky Land 7NG រូបនេះ បាននាំយកថវិកា សម្ភារៈ និងគ្រឿងឧបរិភោគ មួយចំនួនដើម្បីឧបត្ថមជូន មន្ត្រីបរិស្ថាន ក្នុងតំបន់ឧទ្យានជាតិ គិរីរម្យ ខេត្តកំពង់ស្ពឺរួមមានដូចជា៖  

– អង្ករ ៥បេ(២៥០គីឡូក្រាម)

– មី យើង ចំនួន ៥ កេស

– ទឹកត្រី ៥កេស​

– ត្រីខ ៥យួរ

– Projector មួយគ្រឿង

– ថវិកា ៤ ០០០ ០០០ រៀល

គួរបញ្ជាក់ផងដែរថា កន្លងមកប្រជាសហគមន៍ និងមន្ត្រីឧទ្យានុរក្សនៃតំបន់ឧទ្យានជាតិគិរីរម្យ ក្រោមណែនាំរបស់មន្ទីរ និងក្រសួងបរិស្ថាន ពួកគាត់តែងតែលះបង់ កម្លាំង កាយ ចិត្ត ឃ្លាតឆ្ងាយពីក្រុមគ្រួសារ បោះតង់ ហាលថ្ងៃ ហាលភ្លៀង ចងអង្រឹងគេងក្នុងព្រៃ ធ្វើការងារយ៉ាងប្រឈមទាំងយប់ ទាំងថ្ងៃ ដើម្បីចូលរួមអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ ក្នុងតំបន់ឧទ្យានជាតិ បញ្ចៀសមិនឱ្យមានបទល្មើសប្រមាញ់សត្វព្រៃខុសច្បាស់ និងសកម្មភាពលួចកាប់ឈើ រុករាន កាប់ឆ្ការ ដុត ឈូសឆាយដីព្រៃ យកមកធ្វើជាកម្មសិទ្ធិឯកជនជាដើម៕