ផ្ទាំងគំនូរដែលមានឈ្មោះថា The Adoration of the Magi ដែលគូរឡើងដោយវិចិត្រករអាល្លឺម៉ង់ល្បីឈ្មោះ Rembrandt Harmenszoon van Rijn ដែលគេនិយមហៅលោក Rembrandt ត្រូវគេជឿថា បាត់បង់អស់រយៈកាលរាប់រយឆ្នាំមកហើយ។
បើតាមការចុះផ្សាយពី CNN បានឲ្យដឹងថា គំនូរប្រេង The Adoration of the Magi គឺរៀបរាប់អំពីអ្នកប្រាជ្ញ ៣ រូបបានទៅសួរសុខទុក្ខព្រះ Jesus ពេលទ្រង់ទើបនឹងប្រសូត ខណៈគេជឿថា លោក Rembrandt បានគូរគំនូរមួយផ្ទាំងនេះនៅចន្លោះឆ្នាំ ១៦៣២-១៦៣៣។
តែទោះជាយ៉ាងណា គេគិតថា ផ្ទាំងគំនូរដើមគឺត្រូវបានបាត់បង់យូរលង់ណាស់មកហើយ ពោលគឺនៅសល់តែផ្ទាំងគំនូរចម្លងពាសពេញតំបន់អឺរ៉ុបមកទល់សព្វថ្ងៃ។
រហូតដល់ថ្ងៃមួយគំនូរមួយផ្ទាំងដែលព្យួរនៅក្នុងផ្ទះនៃទីក្រុងរ៉ូម ប្រទេសអ៊ីតាលី បានធ្លាក់ពីជញ្ជាំង និងបានយកទៅជួសជុលកាលពីឆ្នាំ ២០១៦ ដោយអ្នកជំនាញ Antonella Di Francesco។ គ្រាន់តែឃើញគំនូរភ្លាម Di Francesco ចាប់ផ្ដើមសង្ស័យថា វាអាចជាគំនូរដើម ហើយបន្ទាប់ពីសិក្សាយ៉ាងល្អិតល្អន់ អ្នកស្រីក៏ប្រាកដចិត្តថា វាពិតជាគំនូរស្នាដៃដើមរបស់ Rembrandt មែន។
ដោយឡែកបើតាមការចុះផ្សាយពី The Hill គ្រួសារដែលគ្រប់គ្រងគំនូរប្រេងមួយផ្ទាំងនេះ គ្មានគម្រោងចង់លក់វាឡើយ បើទោះជាតម្លៃរបស់វាស្ថិតក្នុងចន្លោះពី ៨៣,៥ ទៅ ២៤០ លានដុល្លារក្ដី។ ជំនួសមកវិញ ពួកគេយល់ព្រមដាក់លក្ខខណ្ឌជួលជាមួយសារមន្ទីរ ដើម្បីដាក់តាំងបង្ហាញស្នាដៃល្អឯកមួយនេះ ទៅកាន់ទីសាធារណៈ៕
ប្រភព: therichest