សេដ្ឋី​មាន​ដាច់​គេ ៥ រូបនៅ​ភូមា ខ្លះមានឪពុកជា​អតីត​ឧត្តមសេនីយ៍​យោធា ខ្លះទៀត​ជាស្ដេចគ្រឿងញៀន

អន្តរជាតិ

ឧកញ៉ាញូវសន៍​ធ្លាប់​បាន​ណែនាំ​ប្រិយមិត្ត​អ្នក​អាន ឲ្យ​ស្គាល់មហាសេដ្ឋី​មាន​ដាច់គេ​តាម​ប្រទេស​នៅ​តំបន់អាស៊ី​អាគ្នេយ៍ ដូចជា​​ប្រទេស​វៀតណាម និង​ថៃ​ សិង្ហបុរី ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់​អត្ថបទ​នេះ​ផង​ដែរ ពួក​យើង​សូម​ធ្វើការ​ណែនាំ​ពី​មហាសេដ្ឋី​ប្រចាំ​ប្រទេស​ ៥ រូប​ផ្សេងទៀត ដែល​នៅ​អាស៊ីអាគ្នេយ៍​យើង គឺ​ប្រទេស​មីយ៉ាន់ម៉ា​។

5/ Aung Thet Mann មាន​ទ្រព្យសម្បត្តិ ៤,២ ពាន់​លាន​ដុល្លារ

បើក​ក្បាល​បញ្ជី​ដំបូង​គឺ Aung Thet Mann ដែល​គេ​និយម​ហៅ​លោក​ថា Shwe Mann Ko Ko ដែល​ជា​អ្នកជំនួញ​ជនជាតិ​ភូមា និង​បច្ចុប្បន្ន​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Ayer Shwe Wah។ ប្រវត្តិ​គ្រួសារ​របស់​លោក​ក៏​មិន​ធម្មតា​ដែរ ដោយ​មាន​ឪពុក​ Shwe Mann ជា​អតីត​ឧត្តមសេនីយ៍​យោធា​ និង​ជា​ប្រធាន​សភា​ Pyithu Hluttaw ថែម​ទៀត។​ លោក Aung Thet បាន​បញ្ចប់​ថ្នាក់​សិក្សា​បរិញ្ញាប័ត្រ​ពី​វិទ្យាស្ថាន Yangon Institute of Economics។

4/ Zaw Zaw មាន​ទ្រព្យសម្បត្តិ​ ៥ ពាន់​លាន​ដុល្លារ

Zaw Zaw គឺ​ជា​មហាសេដ្ឋី​ភូមា​ដែល​មាន​ជំនួញ​ជាច្រើន​នៅ​ក្នុង​ដៃ​ដូចជា វិស័យ​ធនាគារ សំណង់ សណ្ឋាគារ​ ទេសចរណ៍ កសិកម្ម​ជា​ដើម។ បច្ចុប្បន្ន លោក​គឺ​ជា​ប្រធាន​នៃ​ក្រុមហ៊ុន​យក្ស​មួយ​ប្រចាំ​ប្រទេស Max Myanmar Group of Companies។

4/ បង​ប្អូន​ត្រកូល Aung មាន​ទ្រព្យសម្បត្តិ​ ៥ ពាន់​លាន​ដុល្លារ

Pyi Aung និង Nay Aung គឺ​ជា​ម្ចាស់​ក្រុមហ៊ុន​ជួញដូរ​ឈើ និង​ផលិតផល​កសិកម្ម​ធំ​បំផុត​​ប្រចាំ​ប្រទេស Aung Yee Phyo Company ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ IGE Group of Companies។ បងប្អូន​​ត្រកូល Sung ​មាន​ឪពុក​ជា​អ្នកនយោបាយ និង​ជា​អតីត​ឧត្តមសេនីយ៍​យោធា​មួយ​រូប​ផង​ដែរ។

2/ Tun Myint Naing មាន​ទ្រព្យសម្បត្តិ​ ៥,៥ ពាន់​លាន​ដុល្លារ

លោក Tun Myint Naing ដែល​គេ​និយម​ហៅ​លោក​ថា Steven Law និង Lo Ping Zhong គឺ​ជា​អ្នកជំនួញ​ភូមា ដែល​គ្រប់គ្រង​ក្រុមហ៊ុន​ធំ​បំផុត​នៅ​ក្នុង​ប្រទេស Asia World។ មិន​ខុស​ពី​អ្នក​មុនៗ ឪពុក​របស់​លោក​គឺ Lo Hsing Han គឺ​ជា​អ្នកជំនួញ និង​ស្ដេច​គ្រឿងញៀន​សំខាន់​មួយ​រូប​នៅ​អាស៊ីអាគ្នេយ៍ តែ​បាន​ចែកឋាន​កាលពី​ឆ្នាំ ២០១៣។

1/Tay Za មាន​ទ្រព្យសម្បត្តិ​ ៦,៨​ ពាន់​លាន​ដុល្លារ

Tay Za មហាសេដ្ឋី​មាន​បំផុត​នៅ​ភូមា គឺ​ជា​ប្រធាន​ក្រុមហ៊ុន Htoo Group of Companies។ លោក​ក៏​ជា​សហការី​ដ៏​ជិតស្និទ្ធ​បំផុត​របស់​អតីត​ប្រមុខរដ្ឋ​ Than Shwe ថែម​ទៀត ហើយ​អ្វី​ដែល​កាន់តែ​អស្ចារ្យ​ គឺ​លោក​ជា​អ្នកជំនួញ​ភូមា​ដំបូង​បង្អស់​ដែល​បង្ហាញ​ខ្លួន​លើ​ក្រប​មុខ Forbes Asia និង​រក្សា​តំណែង​ជា​អ្នកមាន​បំផុត​នៅ​មីយ៉ាន់ម៉ា​មក​ទល់​សព្វថ្ងៃ៕

ប្រភព: topmost10