ឧកញ៉ា ប៊ុន រតនាសេម សួរសំនួរចាក់ដោតជុំវិញអត្ថន័យពាក្យថា «មេគ្រួសារ ដ៏ល្អម្នាក់!»

ជុំវិញ​ឧកញ៉ា

«មួយថ្ងៃៗ ខិតខំរកលុយដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារជាទីស្រលាញ់ ចេញពីផ្ទះពីព្រឹក ដល់ល្ងាច ពេលខ្លះថែមម៉ោងដល់យប់ជ្រៅ រឺចុះបេសកម្មតាមខេត្ត គេងមិនដែលពេញភ្នែក គ្មានពេលសំរាក មិនថាសៅរ៍ រឺអាទិត្យ មិនគិតពីការនឿយហត់ក៏ព្រោះតែជីវភាពគ្រួសារ។ ដូច្នេះហើយពេលចប់ការងារទើបចង់មានពេលសំរាប់ជួបជុំជាមួយមិត្តភក្តិខ្លះដើម្បីកាត់បន្ថយភាពតានតឹង»។ នេះ គឺជាការរៀបរាប់ពីអារម្មណ៍ពិត និងសកម្មភាពផ្ទាល់ខ្លួនរបស់ លោកឧកញ៉ា ប៊ុន រតនាសេម លើបណ្ដាញសង្គមរបស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ស្ថាបនិកក្រុមហ៊ុន S-Auto Cambodia ទិញលក់រថយន្តរូបនេះ ថ្លែងទៀតថា៖ ក្នុងមួយថ្ងៃមាន24ម៉ោង៖ «អ្នកចេញពីផ្ទះម៉ោង7ព្រឹក ធ្វើការ 8ម៉ោង ធ្វើដំណើរ 1ទៅ2ម៉ោង, លេងកីឡា2ម៉ោង, ជួបជុំមិត្តភក្តិ2ទៅ 4ម៉ោង ចូលផ្ទះចន្លោះពីម៉ោង 8យប់ ដល់ម៉ោង10យប់»។

មិននិយាយវែងឆ្ងាយ ទាក់ទងនឹងទ្រឹស្ដីជីវិតជោគជ័យអ្វីផ្សេង ប៉ុន្តែលោក ឧកញ៉ា ប៊ុន រតនាសេម បានដាក់ជាសំនួរបែបប្រៀបធៀបចំៗថា បើយើងគ្រប់គ្នាជាមេគ្រួសារដ៏ល្អម្នាក់ សូមលោកអ្នកសាកល្បងសួរ និងឆ្លើយសំនួរខាងក្រោមដោយខ្លួនឯង៖  

1.តើអ្នកចង់ផ្តល់អ្វីពិតប្រាកដដល់គ្រួសាររបស់អ្នក?

#លុយ រឺសុភមង្គល?

2.តើតួនាទីជាមេគ្រួសារគឺខំរកលុយតែមួយមុខ រឺមានអ្វីផ្សេងទៀត?

3.#ចំពោះអ្នកតើសុភមង្គលគ្រួសារគឺជាអ្វី?

4.តើអ្នកគួរធ្វើសកម្មភាពអ្វីខ្លះ ដើម្បីអោយគ្រួសារអ្នកមានសុភមង្គល?

5.ដើម្បីកាត់បន្ថយភាពតានតឹង តើមានសកម្មភាពអ្វីផ្សេង ក្រៅពីជួបជុំ ផឹកសុីដែរទេ?

6.មួយថ្ងៃមាន24h តើអ្នកប្រើពេលវេលានៅខាងក្រៅប៉ុន្មានម៉ោង? ឱ្យប្រពន្ធកូនប៉ុន្មានម៉ោង? កុំរាប់បញ្ចូលម៉ោងគេងយប់

7.តើអ្នកគិតថាអោយតែប្តី ចេះរកលុយ ផឹកសុីតិចតួច ចូលផ្ទះយប់ជ្រៅ កុំតែដេកក្រៅផ្ទះ ជាសំណាងរបស់ប្រពន្ធ មែនទេ?

8.តើសាលារៀនតែមួយមុខ គឺអាចអប់រំកូនរបស់អ្នកបាន មិនបាច់មានការចូលរួមពីឪពុកម្តាយ ត្រូវទេ?

9.តើអ្នកគិតថាប្រពន្ធកូន ត្រូវការពេលវេលា និងភាពកក់ក្តៅពីអ្នក ដែរទេ?

10.អ្នកចង់មានពេលផ្ទាល់ខ្លួនជួបជុំផឹកសុីសប្បាយបន្ថយភាពតានតឹង តើប្រពន្ធកូនអ្នកចង់ដើរលេងជាមួយអ្នកបន្ថយភាពតានតឹងដែរ រឺទេ?

តើអ្នកទទួលបាន អ្វីខ្លះបន្ទាប់ពីសួរ និងឆ្លើយសំនួររួច? សូមខំមិនខាងក្រោម!

អានអត្ថបទ៖ ខួប៤ឆ្នាំ ក្រុមហ៊ុន S-Auto Cambodia ឧកញ៉ា ប៊ុន រតនាសេម ប្រកាសប្រូម៉ូសិនដ៏កក្រើកទិញឡានថែមឡាន!

អានអត្ថបទ៖ ឧកញ៉ា ប៊ុន រតនា ផ្ញើសារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសខួបកំណើត