បច្ចេកវិទ្យាលឿនដូចវេទមន្តទាំង៤នេះ ធ្វើឱ្យក្រុមហ៊ុនបញ្ញើ Aladdin Express ទទួលជោគជ័យទូទាំងប្រទេស

អាជីវកម្ម

សេវាកម្មដឹកជញ្ជូនអ៊ីវ៉ាន់ ឬបញ្ញើឆាប់រហ័យ កំពុងចូលខ្លួនមកទាញទម្លាប់រស់នៅរបស់ប្រជាជនកម្ពុជាកាន់តែខ្លាំងឡើងៗ ក្នុងវិស័យ E-Commerce នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រុមហ៊ុនដឹកជញ្ជូនបញ្ញើ ក៏បានបង្ហាញខ្លួន និងពង្រីកសេវាកម្មខាងដឹកជញ្ជូនបញ្ញើនេះ មានការកើនឡើងដូចផ្សិត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងចំណោមក្រុមហ៊ុនទទួល និងផ្ញើបញ្ញើ នៅកម្ពុជាសព្វថ្ងៃ ក៏មានក្រុមហ៊ុន អាឡាដាំង អិចប្រេស (Aladdin Express) មួយដែរ ដែលបានបង្ហាញខ្លួនតាំងពីដើមឆ្នាំ ២០២០ ហើយគិតមកទល់បច្ចុប្បន្ន ក៏កំពុងពង្រីកសាខា តាមទីប្រជុំជនតូចធំ ស្ទើរតែពេញ ២៥ រាជធានី ខេត្ត-ក្រុង ទូទាំងប្រទេសកម្ពុជា។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

តើ Aladdin Express មានចំណុចពិសេសអ្វីខ្លះ បានជាចូលខ្លួនមកក្ដោបក្ដាប់ទីផ្សារខាងសេវាកម្មដឹកជញ្ជូនបញ្ញើនេះ បានលឿនដូច្នេះ?

ពិតណាស់ គឺគ្មានអ្វីក្រៅតែពីវិស័យបច្ចេកវិទ្យា ដែលធ្វើឱ្យសេវាកម្មផ្ញើអ៊ីវ៉ាន់មួយនេះ កាន់តែពេញនិយមខ្លាំងឡើងៗ ក្នុងបរិបទកូវីដនេះ!

លោកឧកញ៉ា ហេង បូរិន អគ្គនាយកក្រុមហ៊ុន Aladdin Express បានបញ្ជាក់ថា៖ «ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា វិស័យបញ្ញើនេះ មិនបានទទួលរងប៉ះពាល់ទេ ប៉ុន្តែបែរជាមានសកម្មភាពកាន់តែច្រើន ពិសេសការដឹកជញ្ជូនឆ្លងកាត់រាជធានី-ខេត្តតែម្ដង»។

លោក បន្ថែមថា៖ សព្វថ្ងៃក្រុមហ៊ុនលោក កំពុងតែផ្ដល់សេវាកម្មទទួល និងផ្ញើបញ្ញើក្នុង និងក្រៅប្រទេស ជាមួយភាពងាយស្រួលបំផុតជូនអតិថិជន។ អតិថិជនដែលផ្ញើបញ្ញើតាមរយៈក្រុមហ៊ុនដឹកជញ្ជូន អាំឡាដាំង អិចប្រេស នឹងទទួលបានបទពិសោធន៍នៃបច្ចេកវិទ្យាតាមដានគ្រប់ព័ត៌មានរបស់បញ្ញើពួកគាត់។

ឧកញ៉ា ហេង បូរិន (រូបស្ដាំដៃ) អគ្គនាយកក្រុមហ៊ុន Aladdin Express

ទាំងអស់នេះ ក៏ដោយសារតែបច្ចេកវិទ្យាទំនើបៗចុងក្រោយចំនួន ៤ ដែលក្រុមហ៊ុនផ្ដល់ជូនរួមមាន៖  

១. ប្រព័ន្ធប្រតិបត្តិការ PBX Cloud ដែលជាប្រព័ន្ធគ្រប់គ្រងការខលចេញចូល ដោយប្រើបច្ចេកវិទ្យាចុងក្រោយបំផុត។

២. ប្រព័ន្ធ Voice Robot ជាបច្ចេកវិទ្យាដំបូងគេបង្អស់ក្នុងចំណោមបណ្ដាក្រុមហ៊ុនដឹកជញ្ជូននៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅតាមបណ្តាប្រទេសអាស៊ាន ដែលអនុញ្ញាតអតិថិជន អាចដឹងពីព័ត៌មានរបស់ពួកគាត់យ៉ាងលឿនបំផុត ដោយមិនចាំបាច់រង់ចាំតាមរយៈ telephone-Voice Robot។

៣. ប្រព័ន្ធត្រួតពិនិត្យមើលគោលដៅបញ្ជី Check Tracking Real Time តាមរយៈ Scan QR Code នៅលើវិក័យប័ត្រ ស្កេនតាមវេបសាយ និងស្គែនតាមរយៈ Application (Aladdin Express App) ដែលអតិថិជនអាចមើលឃើញព័ត៌មានទំនិញរបស់ពួកគាត់ Real-Time។

៤. ប្រព័ន្ធ Chat Robot អាចឆ្លើយឆ្លងទៅអតិថិជនដោយប្រព័ន្ធ AI រាល់ការឆ្លើយឆ្លងជាមួយអតិថិជនលើប្រពន្ធបណ្ដាញសង្គមដោយប្រព័ន្ធបច្ចេកវិទ្យា ឆ្លើយតបដោយ Robot ឆ្លើយតបលឿនឆាប់រហ័សទាន់ចិត្ត។ ពិសេសជាងនេះទៅទៀតនោះ គឺក្រុមហ៊ុនដឹងជញ្ជូនលំដាប់កំពូលមួយនេះ មានភ្នាក់ងារអាចទទួលបញ្ញើ និងប្រគល់បញ្ញើទៅទីជិតឆ្ងាយគ្រប់ស្រុកខណ្ឌបានទូទាំងប្រទេស។

បច្ចុប្បន្ន Aladdin Express កំពុងតែបន្តផ្ដល់ឱកាសពិសេស ដល់អ្នកដែលចង់បង្កើតមុខរបរ និងចំណូលបន្ថែម តាមរយៈការចុះឈ្មោះក្លាយជាដៃគូសហការចែកចាយផ្តាច់មុខ នៅតាមតំបន់នានាទូទាំងប្រទេសកម្ពុជា។ ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងលេខទូរស័ព្ទ៖ 088 2222 008 / 098 900 665 ៕