បញ្ញវន្តចាស់វស្សាជាច្រើនអង្គ/នាក់ ជុំជើងគ្នាចែករំលែកពុទ្ធិ គតិបណ្ឌិត និងបទពិសោធល្អៗ សម្រាប់ការរៀបចំខ្លួនឱ្យក្លាយជាបញ្ញវន្តសតវត្សទី២១

សង្គម​ និង​សេដ្ឋកិច្ច

សិក្ខាសាលាតាមរយៈអនឡាញ ស្តីពី “ការរៀបចំខ្លួនឱ្យក្លាយជាបញ្ញវន្តសតវត្សទី២១” ដែលមានព្រះវាគ្មិន និងវាគ្មិនកិត្តិយស ជាបញ្ញវន្តចាស់វស្សា ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ធ្វើការចែករំលែកពុទ្ធិ គតិបណ្ឌិត និងបទពិសោធល្អៗ លើប្រធានបទ «បញ្ញវន្ត តម្លៃបញ្ញវន្ត និងតួនាទីរបស់បញ្ញវន្តក្នុងសង្គមខ្មែរ» ដើម្បីតម្រង់ទិសដល់សិស្ស-និស្សិត និងយុវជន ដើម្បីត្រៀមខ្លួនបានល្អក្នុងការក្លាយជាបញ្ញវន្តសតវត្សទី២១ ដ៏មានសក្តានុពល និងយល់ច្បាស់ពីតួនាទី គោលការណ៍ ភារកិច្ច និងការទទួលខុសត្រូវរបស់បញ្ញវន្តចំពោះសង្គមជាតិរបស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខណៈដែលលោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូ​ន នៅថ្ងៃទី៨ ខែសីហាម្សិលមិញបានអញ្ជើញធ្វើជាអធិបតីក្នុងពិធីបិទសិក្ខាសាលាខាងលើ។

ខណៈសិក្ខាសាលានេះ ធ្វើឡើងគឺចង់បង្ហាញ ពីការរីកចម្រើនធនធានមនុស្សរបស់កម្ពុជានាពេលបច្ចុប្បន្ន ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ និងទី៤. ជម្រុញវប្បធម៌នៃការចែករំលែកចំណេះដឹង គតិបណ្ឌិត និងបទពិសោធន៍ សំដៅពង្រីកការយល់ដឹង និងការអភិវឌ្ឍខ្លួន ស្របតាមការវិវត្តរបស់សង្គមជាតិ និងសកលលោក។

កម្មវិធីដ៏ឧដ្តុង្គឧត្តមធ្វើឡើងដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាព្រះពុទ្ធសាសនាកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប,លោក ហ្សង់ ហ្រ្វង់ស័រ តាន់ នាយកការផ្សាយជាភាសាខ្មែរ នៃវិទ្យុបារាំងអន្តរជាតិ (RFI) និងលោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន និង លោក អៀង សុធារ៉ា អគ្គនាយកក្រុមហ៊ុនផ្កាឈូក និងសហស្ថាបនិកគម្រោងលំនៅឋាន អារ៉ាខាវ៉ា ជាអធិបតីកិត្តិយស និងសម្របសម្រួលដោយ លោកសាស្ត្រាចារ្យ ប្រាក់ សម្ផស្ស និងលោក ធឿន វុឌ្ឍី ព្រមទាំងមានចូលរួមស្តាប់តាមកម្មវិធីហ្សូម (ZOOM) និង pages ដែលសរុបប្រមាណជា ២៦០០ នាក់។

សិក្ខាសាលាអនឡាញ ស្តីពី “ការរៀបចំខ្លួនឱ្យក្លាយជាបញ្ញវន្តសតវត្សទី២១” ដែលរៀបចំឡើងដោយ ក្រុមយុវជនស្ម័គ្រចិត្ត ដើម្បីការអភិវឌ្ឍសង្កម(YVSD) ដឹកនាំដោយលោក ទីន សុខលីម ស្ថាបនិក និងកញ្ញា យ៉ាត សេងហួរ ប្រធានក្រុមយុវជនស្ម័គ្រចិត្ត ដើម្បីអភិវឌ្ឍសង្គម ប្រចាំឆ្នាំ២០២១ ដោយសហការរៀបចំជាមួយ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន៕