មិនគួរឱ្យជឿ សណ្ឋាគារនាវាមុជទឹកថ្លៃបំផុតក្នុងពិភពលោក គេងមួយយប់តម្លៃស្មើផ្ទះនៅស្រុកខ្មែរមួយជុង

អន្តរជាតិ

ស្ទើរមិនគួរឱ្យជឿ តម្លៃស្នាក់នៅក្នុងបន្ទប់សណ្ឋាគារប្រណីតលំដាប់ផ្កាយ៥ ថ្លៃបំផុតក្នុងពិភពលោក គេងតែមួយយប់ ត្រូវចំណាយ ១៥០,០០០ ដុល្លារ ឬស្មើនឹងតម្លៃផ្ទះម៉ូដវីឡាកូនកាត់ល្មមៗនៅស្រុកខ្មែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

Lovers Deep Hotel ជាសណ្ឋាគារនាវាមុជទឹកខ្នាតធំ សម្រាប់បម្រើសេវាឱ្យកំពូលលំដាប់សេដ្ឋីៗជុំវិញពិភពលោក ចំណាយកាកលុយរបស់ពួកគេ ទទួលយកនូវបទពិសោធន៍ជីវិតដ៏ប្លែកមិនធ្លាប់មាន។ សណ្ឋាគារថ្លៃបំផុត លើពិភពលោកនេះ ស្ថិតនៅដែនទឹក ក្រោមសមុទ្រនៃប្រទេសកោះឈ្មោះ St Lucia នៅភាគខាងលិចប្រទេសឥណ្ឌា ក្នុងសមុទ្រខារ៉ាបៀនខាងកើត ជាប់ព្រំដែនជាមួយមហាសមុទ្រអាត្លង់ទិក។

អតិថិជនដែលហ៊ានជះលុយ ១៥ម៉ឺនដុល្លារ ភ្លក់រសជាតិគេងក្រោមទឹកក្នុងសណ្ឋាគារនាវាមុជទឹក Lovers Deep នេះ នឹងអាចបញ្ជានាវិក ឱ្យកាច់ចង្កូតបើកទៅជុំវិញតំបន់ការ៉ាអ៊ីបតាមចិត្តចង់។ ក្រៅពីមានអំណាចដូចស្ដេចត្រាញ់ ពេលគេងក្នុងសណ្ឋាគារក្នុងនាវាមុជទឹកនេះ អ្នកស្នាក់នៅ ក៏នឹងមានមេចុងភៅឯកជន ភ្លក់រសជាតិស្រាសំប៉ាញថ្លៃបំផុតលើលោកផងដែរ។

សេវាកម្មនៅទីនោះ ក៏មានអ្នកបម្រើការចាំផ្ទេរទូកល្បឿនលឿន ពេលចង់ចេញពីនាវាមុជទឹក ជិះកម្សាន្តលើទឹកវិញថែមទៀតផង។ កាន់តែពិសេស ក៏មានឧទ្ធម្ភាគចក្របើកឆ្វែល ចាំទទួលបញ្ជាពីលោកអ្នក ឱ្យដឹកតាមផ្លូវអាកាស ចុះចតតាមឆ្នេរខ្សាច់បានមួយកំប្លេរ អត់ឱ្យទាស់ចិត្តឡើយ។ នេះនៅមិនទាន់គិតដល់ សេវាកម្មពិសេស 24/24ម៉ោង ដែលអ្នកស្នាក់នៅចង់បានផង!

នាវាមុជទឹកជ្រៅរបស់ Lovers Deep ត្រូវបានបំពាក់ គ្រឿងបរិក្ខាខាងក្នុងសុទ្ធតែប្រភេទប្រេនៗ យ៉ាងពេញលេញ ជាមួយនឹងភាពប្រណីតៗផុតលេខថែមទៀតផង។ លើសពីនេះ អ្នកស្នាក់នៅ អាចបញ្ជាអ្នកបើកនាវាក្រោមទឹក ឱ្យកាច់ចង្កូតធ្វើដំណើរតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នកបាន ប្រសិនបើអ្នកចង់បាន។ ប្រភព៖ បរទេស