ពលរដ្ឋ​​អាមេរិក​ចាញ់​ក្បួន​បោក​ប្រាស់​តាម​ទូរសព្ទ​​ដូច​​ខ្មែរ​ដែរ ​ខាត​លុយ​អស់​ជិត ៣០ ពាន់​លាន​ដុល្លារ​

សង្គម​ និង​សេដ្ឋកិច្ច អន្តរជាតិ

​ក្បាច់​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​ទូរស័ព្ទ​នៅស្រុកយើង​​ឧស្សាហ៍​ជួប​ប្រទះ​ណាស់ ដោយជនខិលខូច​តេទាក់ទង​​កុហក​បាន​​ឈ្នះ​រង្វាន់​ធំ ​តម្រូវ​ឲ្យ​ជនរងគ្រោះ​ផ្ញើរ​ប្រាក់​ ​ទើប​អាច​បើក​រង្វាន់​បាន ឬ​ឆបោក​​ក្រុម​គ្រួសារ​ជួប​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ត្រូវការ​លុយ​ជា​បន្ទាន់​ជាដើម។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

យ៉ាងណា ការ​បោក​របៀប​នេះ​មិនមែន​មានតែ​នៅ​ស្រុកខ្មែរ​ឡើយ ដោយ​នៅ​ខាង​សហរដ្ឋអាមេរិក​ឯណោះ​វិញ ប្រជាជន​ខាតបង់​អស់​ប្រមាណ​ជិត ៣០ ពាន់​លាន​ដុល្លារ​ឯណោះ ក្នុង​ឆ្នាំ ២០២០ ដោយ​អាច​និយាយ​បាន​ថា ស្ទើរ​តែ​ ១/៣ នៃ​ប្រជាជន​អាមេរិក​លង់​ខ្លួន​នឹង​ការបោកប្រាស់​មួយ​នេះ។

បើ​តាម​សេចក្ដី​រាយ​ការណ៍​ពី Truecaller បាន​ឲ្យ​ដឹង​ថា ប្រជាជន​អាមេរិក​ប្រមាណ ៥៩,៤ លាន​នាក់​បាន​បាត់បង់​ប្រាក់កាស​ តាម​រយៈ​ការ​បោកបញ្ឆោត​ខាងលើ ដោយ​ក្រុម​អនាមិក​ទាំងអស់​នោះ​តេ​មក​និយាយ​ដូចជា ដល់​ថ្ងៃ​បង់​ប្រាក់​ធានារ៉ាប់រង​ប្រចាំខែ​ជាដើម។

ប្រភព​ដដែល​បន្ថែម​ថា ១៩% នៃ​ចំនួន​ខាងលើ គឺ​ត្រូវ​បាន​បោកប្រាស់​លើស​ពី​ម្ដង​ដោយ​ក្បួន​ដដែលៗ​បែបនេះ។

មិន​ត្រឹម​តែ​អត្រា​ជនរងគ្រោះ​កើនឡើង​ឡើយ សូម្បី​តែ​ចំនួន​ទឹកប្រាក់​ក៏​កើនឡើង​ដូចគ្នា។ ចាប់តាំង​ពី​ឆ្នាំ ២០១៤ មកទល់​ពេលនេះ ស្ថិតិ​លុយ​បាត់បង់​ជា​មធ្យម​ខ្ពស់​បំផុត​ដែល Truecaller ធ្លាប់​កត់ត្រា​គឺ ៥០២ ដុល្លារ​ក្នុង​ម្នាក់ ខណៈ​គេ​សង្កេត​ឃើញថា អ្នក​ដែល​ចាញ់​បោក​ការ​បោកប្រាស់​ប្រភេទ​នេះ​ ភាគច្រើន​គឺ​ជា​បុរស​ដែល​មាន​វ័យ​ចន្លោះ​ពី ១៨ ដល់​ ៤៤ ឆ្នាំ។ បើ​គិត​ជា​ភាគរយ បុរស​គឺ ៥៩,៤% ខណៈ​ស្ត្រី​គឺ​មាន​ត្រឹម ៣៨,៣% ប៉ុណ្ណោះ៕

ប្រភព: cnbc