ឈរលើបទពិសោធន៍ជោគជាំជិត ២០ឆ្នាំ CEO ក្រុមហ៊ុន វីរ: ប៊ុនថាំ ថាអាជីវកម្មនេះឥឡូវ មិនអាចខ្វះចំណុចនេះបានឡើយ

អាជីវកម្ម

បើនិយាយដល់ក្រុមហ៊ុនដែលទទួលសេវាដឹកជញ្ចូនដ៏ល្បីនៅក្នុងប្រទេសកម្ពុជា នោះប្រហែលមិនអាចរំលងឈ្មោះក្រុមហ៊ុន វីរ: ប៊ុនថាំ នោះទេ ដោយសារតែភាពល្បីល្បាញ ក្នុងការបម្រើសេវាកម្មជាច្រើន ដល់អតិថជន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន វីរ: ប៊ុនថាំ អាចរាប់បានថា ជាក្រុមហ៊ុនខ្មែរឈានមុខគេតែមួយគត់ ដោយសារតែមានសាខាជាច្រើន មិនថានៅក្នុងស្រុក ឬក្រៅស្រុក ដូចជានៅប្រទេសថៃ ចិន និងវៀតណាមជាដើម។ ក្រុមហ៊ុនដែលឈរជើងជិត ២០ឆ្នាំនៅកម្ពុជានេះ បង្កើតឡើងមក គោលបំណងផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការប្រើប្រាស់សេវាកម្មជាច្រើន ជាពិសេសសេវាបញ្ញើអ៊ីវ៉ាន់ ប្រកបដោយទំនុកចិត្ត សុវត្ថិភាព និងឆាប់រហ័សជូនអតិថិជន។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រយៈពេលជិត ២០ឆ្នាំមកនេះ តើ CEO របស់ក្រុមហ៊ុន វីរ: ប៊ុនថាំ អេចប្រេស មើលឃើញពីវឌ្ឍនភាពសេវាកម្មដឹកជញ្ជូននេះយ៉ាងណាខ្លះ?

លោក សួរ វីរ: ដែលជាអគ្គនាយកក្រុមហ៊ុន វីរ: ប៊ុនថាំ អេចប្រេស បានបញ្ជាក់ថា អាជីវកម្មរបស់លោក អាចឈានមុខគេបាន គឺត្រូវតែពឹងផ្នែកទៅលើបច្ចេកវិទ្យា មិនថាសេវាកម្មដឹកអ្នកដំណើរ សេវាកម្មបញ្ញើអ៊ីវ៉ាន់ និងផ្សារលក់ទំនិញតាមអនឡាញជាដើម។

លោកឧកញ៉ា សួរ វីរ: បានលើកឡើងថា ៖ ” រហូតមកដល់ពេលនេះ អាជីវកម្មដែលអាចឈានមុខបាន គឺពឹងផ្នែកសំខាន់ទៅលើបច្ចេកវិទ្យាខ្លាំងបំផុត។ ឧទាហរណ៍ ដូចជាគ្រប់គ្រងផ្នែកសំបុត្រចំពោះសេវាកម្មដឹកជញ្ជូនអ្នកដំណើរ ដោយអតិថិជនគាត់មិនចាំបាច់តេកក់ ឬមកទិញសំបុត្រដល់ក្រុមហ៊ុនផ្ទាល់ឡើយ ដោយគាត់គ្រាន់តែប្រើប្រាស់ទៅលើ App របស់ វីរ: ប៊ុនថាំ ដើម្បីធ្វើការកត់សំបុត្របានយ៉ាងងាយស្រួល ។

មួយវិញទៀតចំពោះការផ្ញើទំនិញ ក៏ត្រូវពឹងផ្នែកទាំងស្រុងទៅលើបច្ចេកវិទ្យាផងដែរ ដោយសារការគ្រប់គ្រងទំនិញចេញ ចូល និងការពិនិត្យមើលទៅលើទីតាំងទំនិញរបស់អតិថិជនជាដើម ។  ហើយជាពិសេសទៅទៀតការលក់ផលិតផលអនឡាញ គឺពឹងផ្នែក ១០០ ភាគរយទៅលើបច្ចេកវិទ្យាផងដែរ ។ អ៊ីចឹងជារួមមកអាជីវកម្មមួយ ដែលអាចឈានមុខបាន គឺពឹងផ្នែកលើបច្ចេកវិទ្យទាំងស្រុង ” ។

គួររំលឹកផងដែរថា លោកឧកញ៉ា សួរ វីរ: មិនត្រឹមតែបើកក្រុមហ៊ុន ផ្តល់សេវាកម្មរថយន្តដឹកអ្នកដំណើរ និងសេវាកម្មបញ្ញើអីវ៉ាន់ វីរ: ប៊ុនថាំ អេចប្រេស ប៉ុណ្ណោះទេ លោកក៏ជាម្ចាស់យីហោមុខជំនួញល្បីៗជាច្រើនផ្សេងទៀតផងដែរ ដូចជា៖ Sara Resort , Bus Cafe , ហាងកាហ្វេ Arabitia , Buva Sea Cambodia និង Micro Art ផងដែរ ៕