«សមិទ្ធផល លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ និងក្រុមគ្រួសារបានកសាង ក្នុងវត្តត្រែងត្រយឹង ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកពង់ស្ពឺ»។ នេះបើតាមសង្ឃដីការរបស់ព្រះតេជគុណ ព្រះព្រហ្មវិជ្ជា នីសុវណ្ណមុនីរ៉េត គង់នៅវត្តនាគវ័ន្ត។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ព្រះព្រហ្មវិជ្ជា នីសុវណ្ណមុនីរ៉េត មានសង្ឃដីការលម្អិតទៀតថា សមិទ្ធផល ដែលលោកជំទាវឧកញ៉ាកិត្តិបណ្ឌិត វិសាខាអគ្គមហាឧបាសិកា សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ និងក្រុមគ្រួសារ បានបរិច្ចាគបច្ច័យជាច្រើន ដើម្បីកសាងវត្តអារាមនេះរួមមាន ដូចជា៖
-ឧបដ្ឋានសាលា (សាលាឆាន់) ទំហំ 21×32 ម៉ែត្រ ដ៏ស្រស់ស្អាតសាងសង់រួចរាល់ជាស្ថាពរ។
-ព្រះវិហារ ដ៏ស្កឹមស្កៃដែលមាន ទំហំ 26×26 ម៉ែត្រ កំពុងកសាងសព្វថ្ងៃនេះ។
-ចាក់ដីបំពេញទីធ្លាក្នុងវត្តធ្វើឱ្យទីធ្លារវត្ត មានសោភណភាពស្រស់ត្រកាល។
-រៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តឱ្យមានរបៀបរៀបរយ មានដើមឈើ មានសួនច្បារ មានផ្ការីកស្គុះស្គាយស្រស់បម្រងព្រងគួរជាទីជ្រះថ្លាដ៏ក្រៃលែង។
សមិទ្ធផលទាំងអស់នេះ ហើយដែលកើតចេញពីទឹកចិត្តដ៏សប្បុរសរបស់លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត នាងវិសាខា អគ្គមហាឧបាសិកា សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងក្រុមគ្រួសារ សាងឧទ្ទិសចំពោះព្រះពុទ្ធសាសនា និងទុកជាគរុភណ្ឌរបស់វត្ត ។
ការលះបង់ ពេលវេលាដ៏មានតម្លៃ និងលះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនអញ្ជើញមកជួយស្ថាបនាការកសាងនិងអភិឌ្ឍន៍ ក្នុងវត្តត្រែងត្រយឹងនេះ តាំងពីឆ្នាំ ២០១៨ មកដល់បច្ចុប្បនេះ បានធ្វើឲ្យមុខមាត់វត្តត្រែងត្រយឹង រីកចម្រើនយ៉ាងឆាប់រហ័ស ផ្ទុយស្រលះពីអតីតកាល។
គួរបញ្ជាក់ថា លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង គឺជាពុទ្ធសាសនិកអ្នកទ្រទ្រង់ព្រះពុទ្ធសាសនាដ៏សកម្មមួយរូបនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សទ្ធាដ៏ជ្រះថ្លា ការចំណាយធនធាន និងការលះបង់ទាំងកំលាំង កាយ ចិត្ត បូជាក្នុងព្រះពុទ្ធសាសនា របស់លោក ជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង ត្រូវបាន តែងតាំងជា ឧត្តមទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកកាយនៃព្រះរាជាណាចក្រកម្ពុជា ឡើងងារជូនលោកជំទាវជា «នាងវិសាខាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍» កាលពីខែមករា ឆ្នាំ២០២០ កន្លងទៅផងដែរ៕