អាមេរិកជាទឹកដីឱកាស ដែលគ្រប់ជាតិសាសន៍ចង់ទៅរស់នៅនិងការធ្វើជំនួញ។ អាមេរិកជាទឹកដីដែលមនុស្សគ្រប់គ្នាមិនថាសាសន៍ណា មានឱកាសស្មើគ្នាបញ្ចេញសមត្ថភាពដើម្បីក្លាយជាសេដ្ឋី។

ជាក់ស្ដែង ដូចជាមហាសេដ្ឋី Elon Musk មិនមែនមានដើមកំណើតនៅទឹកដីសហរដ្ឋអាមេរិកផ្ទាល់ឡើយ ដោយលោកចាប់ផ្ដើមមានកេរ្ត៍ឈ្មោះល្បីល្បាញ ក្រោយធ្វើចំណាកស្រុកមកទឹកដីអាមេរិកប៉ុណ្ណោះ។
តទៅនេះ គឺជាបញ្ជីឈ្មោះសេដ្ឋីប្រាក់ពាន់លានទាំង ៥ រូបដែលសុទ្ធតែជាជនធ្វើចំណាកស្រុក មុនរស់នៅលើគំនរទ្រព្យសម្បត្តិដូចសព្វថ្ងៃ៖
សហស្ថាបនិកក្រុមហ៊ុន Google

Sergey ជាសហស្ថាបនិកក្រុមហ៊ុន Google មានដើមកំណើតពីសហភាពសូវៀត។ គ្រួសារសេដ្ឋីរូបនេះបានធ្វើចំណាកស្រុកទៅរស់នៅអាមេរិកតាំងពីលោកមានវ័យ ៦ ឆ្នាំ។ បច្ចុប្បន្ន លោកមានទ្រព្យ ១១២,៦ ពាន់លានដុល្លារ។
ស្ថាបនិកក្រុមហ៊ុន Panda Express

Andrew and Peggy Cherng បង្កើតក្រុមហ៊ុន Panda Express ជាក្រុមហ៊ុនលក់អាហារសម្រន់ធំបំផុតមួយនៅអាមេរិក ដែលមានច្រើនជាង ២ ០០០ សាខា។ អ្នកទាំង ២ គឺជាជនអន្តោប្រវេសន៍ពីប្រទេសភូមា និងចិន។ បច្ចុប្បន្នទ្រព្យសម្បត្តិប្តីប្រពន្ធទាំងពីរនេះមានប្រមាណ ៣,៥ ពាន់លានដុល្លារ។
សហស្ថាបនិក WhatsApp

Koum និងម្ដាយបានធ្វើអន្តោប្រវេសន្តតាំងពីលោកមានអាយុ ១៦ ឆ្នាំពីប្រទេសអ៊ុយក្រែន មកកាន់ទឹកដីអាមេរិក។ បច្ចុប្បន្ន Koum មានវ័យ ៤៥ ឆ្នាំហើយ ខណៈលោកជាសហស្ថាបនិកបណ្ដាញសង្គម WhatsApp ដែលត្រូវបាន Facebook ទិញកាលពីឆ្នាំ ២០១៤ ក្នុងតម្លៃ ២២ ពាន់លានដុល្លារ។ ទ្រព្យសម្បត្តិរបស់ Koum គឺមានប្រមាណ ១០,៥ ពាន់លានដុល្លារ។
ស្ថាបនិក eBay

មិនខុសគ្នាពី Sergey ប៉ុន្មានទេ ស្ថាបនិក eBay លោក Pierre Omidyar បានធ្វើអន្តោប្រវេសន៍ជាមួយក្រុមគ្រួសារពីប្រទេសបារាំង មុនរកឃើញគេហទំព័រ eBay ដែលពេញនិយមទូទាំងពិភពលោក។ សព្វថ្ងៃទំហំទ្រព្យសម្បត្តិរបស់បុរសវ័យ ៥៤ ឆ្នាំ មានប្រមាណ២៤,៥ ពាន់លានដុល្លារ។
នាយកប្រតិបត្តិក្រុមហ៊ុន Tesla

វាប្រហែលជារឿងមិននឹកស្មានដល់ ដែលថាមហាសេដ្ឋីមានបំផុតក្នុងលោកទី ៣ គឺជាជនអន្តោប្រវេសន៍។ ស្ថាបនិក Paypal ធំធាត់នៅទឹកដីអាហ្វ្រិកខាងត្បូង ហើយបានធ្វើការនៅប្រទេសកាណាដា មុនចំណាកស្រុកមកទឹកដីសហរដ្ឋអាមេរិក។ បច្ចុប្បន្ន ស្ថាបនិកក្រុមហ៊ុន SpaceX មានទំហំទ្រព្យសម្បត្តិប្រមាណ ១៨២ ពាន់លានដុល្លារ៕
ប្រភព: businessinsider