អ្នកណាដែលមិនប្រើប្រាស់បណ្ដាញសង្គម Facebook ហើយមិនស្គាល់មហាសេដ្ឋី Mark Zuckerberg នោះ ព្រោះបុរសរូបនេះ គឺជាអ្នកបង្កើតប្រព័ន្ធផ្សព្វផ្សាយ ជាបណ្ដាញសង្គមធំបំផុតក្នុងពិភពលោក។
ដោយឡែកកាលពីពេលថ្មីៗនេះ សារព័ត៌មានល្បីឈ្មោះ Bloomberg Billionaire បានទម្លាយឲ្យដឹងថា ក្នុងមួយថ្ងៃ Mark អាចមានចំណូលកើនដល់ ៦,៧ ពាន់លានដុល្លារឯណោះ ដែលតួលេខបែបនេះហើយ អាចជួយឲ្យសេដ្ឋីវ័យក្មេងនេះឈរឈ្មោះជាមហាសេដ្ឋីមានបំផុតទី ៥ ក្នុងពិភពលោកជាមួយទំហំទ្រព្យសម្បត្តិនាពេលបច្ចុប្បន្ន ១៣០,៧ ពាន់លានដុល្លារ។
បើទោះជាមានទ្រព្យច្រើនមហាសាលបែបនេះក្ដី តែទម្លាប់រស់នៅរបស់មហាសេដ្ឋីបច្ចេកវិទ្យាហាក់មានភាពសាមញ្ញខ្លាំង ខណៈលោកក៏ត្រូវគេដឹងថាជាអ្នកដែលមានរសនិយមខាងផ្នែកវិស័យអចលនទ្រព្យដែរ ពោលគឺជាអ្នកស្រឡាញ់ភូមិគ្រឹះទំនើបៗ។
បញ្ជាក់ដែរថា សព្វថ្ងៃ Mark គឺជាបុគ្គលវ័យក្មេងបំផុតដែលមានទំហំទ្រព្យសម្បត្តិច្រើនជាង ១០០ ពាន់លានដុល្លារទូទាំងសកលលោក ហើយកាលពីឆ្នាំ ២០១៥ មហាសេដ្ឋីរូបនេះក៏ទម្លាយដែរថា នឹងមានគម្រោងចែករំលែកភាគហ៊ុន Facebook របស់លោកដល់ទៅ ៩៩% សម្រាប់ការធ្វើកម្មវិធីផ្សេងៗនាថ្ងៃអនាគត៕
ប្រភព: nairametrics