ហាងភីហ្សាហាត់ (PIZZA HUT) បានបើកដំណើរការជាផ្លូវការ ដែលមានចំងាយពីផ្សារទួលទំពូងប្រហែល ២០០ម៉ែត្រ។
ភីហ្សាដើមកំណើតអាមេរិកនេះ ត្រូវបានក្រុមហ៊ុនផ្នែកអាហារក្នុងស្រុកដែលគ្រប់គ្រងហាង Park Cafe ទិញ Francise បើកក្នុងទីផ្សារប្រទេសកម្ពុជា។ ក្រៅពីផ្តល់រសជាតិថ្មីប្លែក ជាមួយភីហ្សាដែលមានរសជាតិដើមពីអាមេរិក ឈ្ងុយឆ្ងាញ់ ម្សៅសំបកស្រស់ៗ មានស្តង់ដារ ការដេគ័រហាងជាមួយការប្រក់ដំបូលរចនាលក្ខណៈខ្មែរយ៉ាងប្លែកភ្នែក ជាមួយបរិយាកាសខាងក្នុងស្រស់ស្រាយ។
លោក ហេង សេងលី នាយកប្រតិបត្តិ នៃក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប ដែលជាអ្នកទទួលសិទ្ធិអាជីវកម្មម៉ាកភីហ្សាហាត់ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា នេះជាមោទនភាពជាខ្លាំងដែលបាននាំយកភីហ្សាម៉ាកលំដាប់ពិភពលោក ជូនប្រជាជនកម្ពុជាទទួលទាន។ ហើយបេសកម្ម របស់ក្រុមហ៊ុនយូណាតធីត ហ្វូតគ្រុប គឺធ្វើឲ្យប្រជាជនកម្ពុជា ទទួលបាននូវភីហ្សាឈ្ងុយឆ្ងាញ់ ស្រស់ៗ មានគុណភាព អនាម័យតាមបែបស្តង់ដារ៕