ឧកញ៉ាញូស៍ លំអិតគម្រោងសាងសង់ស្ពានបេតុងខ្សែកាបចំនួន ពីរខ្សែទៅកាន់ទីក្រុងរណបកោះនរា និងផ្លូវជាតិលេខ ១

ជុំវិញ​ឧកញ៉ា

ប្រិយមិត្តឧកញ៉ាញូស៍ ពិតជាបានដឹងគ្រប់ៗគ្នាហើយ ដំណឹងនៃការអភិវឌ្ឍន៍ទីក្រុងរណបកោះនរា ដែលមានម្លៃប្រមាណ ២.៥០០លានដុល្លារអាមេរិក ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ ដ៏ទាក់ទាញបំផុតសម្រាប់រាជធានីភ្នំពេញ និងជាទីកន្លែងបណ្តុំទៅដោយអគារពាណិជ្ជកម្មធំៗ ខ្ពស់ៗ ដូចជា អគារស្នាក់នៅរួម ខុនដូ ផ្សារទំនើប សណ្ឋាគារ ជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងយក្សមួយនេះ វិនិយោគដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) របស់មហាសេដ្ឋីដ៏មានឥទ្ធិពល ជាមួយនិងកេរ្ដិ៍ឈ្មោះល្បីល្បាញនៅកម្ពុជា គឺអ្នកឧកញ៉ា ពុង ឃាវសែ។

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទីក្រុងរណបកោះនរា ត្រូវបានតភ្ជាប់ស្ពានបេតុងខ្សែកាបចំនួន ពីរខ្សែ ស្ពានទី ១ ជាប្រភេទស្ពានបេតុងយោងខ្សែកាបតភ្ជាប់ពីតំបន់អភិវឌ្ឍន៍កោះនរា ទៅកាន់ផ្លូវជាតិលេខ ១ ចំណាយថវិកាសាងសង់ចំនួន ១លាន៦សែនដុល្លារ និងស្ពានទី២ ភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ឆ្ពោះទៅកាន់តំបន់អភិវឌ្ឍន៍កោះនរាទៅកាន់ ដោយចំណាយថវិកាប្រមាណ ៣៨លានដុល្លារ។

ខាងក្រោមនេះ ឧកញ៉ាញូស៍បញ្ជាក់ប្រិយមិត្តឲ្យកាន់ច្បាស់ថែមទៀតពីគម្រោងសាងសង់ទាំងពីរ៖

១-អំពីគម្រោងសាងសង់ស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរា
-ប្រវែងសរុប ៨២៤ម ទទឹង ២៤.៥ម
-បណ្តោយស្ពានបេតុងអារមេ ប្រវែង ៤៨៣ម 
-សសរស្ពានមានគម្លាត ២០ម+២១ម+១០៨ម+១៨០ម+១០៨ម+២៣ម+២៣ម
-ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងកោះពេជ្រ ប្រវែង ២៤៩ម
-ផ្លូវតភ្ជាប់ក្បាលស្ពានកោះនរា ប្រវែង ៩២ម
-ជាស្ពានចរាចរទ្វេរទិស មានគន្លងសម្រាប់រថយន្តចំនួន ២ទៅ និងគន្លងចំនួន ២មក ដែល១គន្លងមានទទឹង ៣.២៥ម និងមានគន្លងសម្រាប់ទោចក្រយានយន្តចំនួន ១ទៅ និងគន្លងចំនួន ១មក ដែលមានទទឹង ១.២៥មសងខាង
-ល្បឿនសុវត្ថិភាព ៤០គ.ម/ម៉ោង
-ជម្រាលទទឹងស្ពាន ២%
-សសរសម្រាប់ព្យួរខ្សែកាបមានកំពស់ ៦០ម គិតពីផ្ទៃតួស្ពានទៅលើអាកាស
-សសរស្ពានសម្រាប់ព្យួរខ្សែកាបមានចំនួន ២ ដែលសសរស្ពាននីមួយៗប្រើប្រាស់គ្រឹះខួងខំនួន ១៨ដើម មានទំហំអង្កត់ផ្ចិត ២ម
-គ្រឹះខួងសសរទី១មានជម្រៅ ៥៩.៤០ម និងសសរទី២មានជម្រៅ ៧៣.៤០ម
-ផ្នែកខាងកោះពេជ្រមានសសរចំនួន ៣ និងផ្នែកខាងកោះនរាមានសសរចំនួន ៣
-ជើងតាងស្ពានមានទំហំ ២៤.៣មx១៧.៧មx៤.៥ម
-កំពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន ៨ម នៅរដូវវស្សានីវ៉ូទឹកខ្ពស់បំផុត
-កំពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន ១៨ម នៅរដូវប្រាំងនីវ៉ូទឹកទាបបំផុត
-គម្លាតពីសរសរស្ពានខ្សែកាប មានប្រវែង ១៨០ម
-សសរស្ពានខ្សែកាបនីមួយៗមានខ្សែកាបចំនួន១ជួរ ១៦ដើមសងខាង ក្នុង១ដើមមានភ្ជាប់ខ្សែកាបតូចៗពី ២៧ដើម ទៅ៣១ដើម ដែលមានអង្កត់ផ្ចឹត ១៥.២មម
-សសរស្ពានខ្សែកាបទាំង២ មានឆ្លាក់ចម្លាក់រចនាបទខ្មែរ
-មានបំពាក់បង្គោលភ្លើងបំភ្លឺស្ព្ពាន
-រៀបចំបណ្តាញលូអមសងខាងផ្លូវក្បាលស្ពាន
-ដាក់ស្លាកសញ្ញាចរាចរ និងលាបគំនូសចរាចរ
-គម្រោងចំណាយសាងសង់ ៣៨.០០០.០០០ដុល្លាអាមេរិក
-រយៈពេលសាងសង់ ៣៥ខែ
-សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC

២-អំពីគម្រោងសាងសង់ស្ពានបេតុងអារមេតភ្ជាប់ពីកោះនរា ទៅផ្លូវជាតិលេខ ១
-បណ្តោយស្ពានសរុបប្រវែង ៦០ម
-ទទឹងស្ពាន ២១ម
-បណ្តោយស្ពានបេតុង ៤៥ម
-ផ្លូវគល់ស្ពានសងខាង ១៥ម៉ែត្រ
-រយៈពេលសាងសង់ ១២ខែ