ពលរដ្ឋក្នុងតំបន់បិទទ្ទប់ចំនួន ២០០គ្រួសារនៅខេត្តកោះកុង ទទួលបានអំណោយជាច្រើនមុខពីលោកឧកញ៉ា សួរ វីរៈ

ជុំវិញ​ឧកញ៉ា

ស្ថានភាពនៃជំងឺរាតត្បាតជាសកលកូវីដ-១៩ ក្នុងសហគមន៍មិនទាន់មានសញ្ញាវិជ្ជមាននៅឡើយសម្រាប់ប្រទេសកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បាននាំយកអំណោយគ្រឿងឧបភោគបរិភោគជាច្រើនទៅប្រគល់ជូនដល់រដ្ឋបាលស្រុកស្រែអំពិល ខេត្តកោះកុង ក្នុងការជួយសម្រួល និងចាត់ចែងជូនក្រុមគ្រួសារដែលរងគ្រោះដោយសារការបិទទ្ទប់ចំនួន ២០០គ្រួសារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈការឧបត្ថម្ភនូវសម្ភារៈ និងថវិកាជាច្រើនធ្វើឡើងនៅពេលនេះមិនមែនជាលើកទីមួយឡើយ សម្រាប់លោកឧកញ៉ា សួរ វីរៈ ខណៈកន្លងមកទៅលោកតែងតែចូលរួមឧបត្ថម្ភដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋតាមសហគមន៍ដែលងាយរងគ្រោះ និងជួបបញ្ហាការលំបាកផ្សេងៗ ដូចភ្លៀងរលឹម ពិសេសនោះ គឺស្ថានភាពជំងងឺកូវីដ-១៩ជាដើម។

កាយវិការ និងទឹកចិត្តសប្បុរសរបស់លោកឧកញ៉ាវ័យក្មេងចិត្តធម៌ សួរ វីរៈ សរបញ្ជាក់ឲ្យឃើញពីការចូលរួមចំណែកជួយដោះស្រាយបញ្ហាការលំបាកជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន គ្រប់ពេលវេលា បើទោះស្ថិតក្នុងកាលៈទេសៈយ៉ាងណាក៏ដោយ គឺស្មោះស្ម័គ្រចូលរួមជានិច្ច៕