តាមរយៈFacebook page លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង បានសរសេរយ៉ាងដូចនេះថា(សូមព្រះករុណាគ្រប់ព្រះអង្គ បងប្អូនកូនក្មួយទាំងអស់ត្រកអរអនុមោទនា ជាមួយខ្ញុំព្រះករុណានាងខ្ញុំចំពោះមហាអង្គកឋិនទាន ៤៥៦៧៨ សំពត់ ដង្ហែរទៅកាន់២៥ រាជធានី ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃច័ន្ទ ១រោច ខែអស្សុជ ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ខែតុលា ឆ្នាំ២០១៩បានប្រារព្វពិធីដង្ហែរយ៉ាងឪឡារឹកអធិកអធម៌ប្រទក្សិណ៣ជុំប្រាសាទអង្គរតូចដែលជាទីគោរពសក្ការៈនៃប្រជាជាតិ ដែលមានព្រះសង្ឃ មហាពុទ្ធបរិស័ទ្ទជិតឆ្ងាយ ភ្ញៀវទេសចរណ៌ជាតិ អន្តរជាតិចូលរួមដង្ហែរប្រមាណជាង៥ពាន់អង្គនាក់។
ខ្ញុំព្រះករុណាខ្ញុំបានវេរប្រគេននូវសំពត់ ព្រមទាំងបរិក្ខាថ្វាយចំពោះព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សារអស់ត្រីមាសក្នុងពុទ្ធសីម៉ាវត្តឥន្រ្តបត្តបុរី ហៅវត្តអង្គរខាងត្បូងរួមនឹងបច្ច័យកសាងជាប្រាក់រៀលចំនួន១៥០លានរៀល ប្រាក់ដុល្លារចំនួន១ម៉ឺន៥ពាន់ដុល្លារអាមេរិក ព្រមទាំងចាត់ចែងវេប្រគេនសំពត់ ត្រៃចីវរបច្ច័យគ្រឿងបរិក្ខាផ្សេងៗចំពោះព្រះករុណាគ្រប់ព្រះអង្គដែលតំណាងមកពីគ្រប់២៥រាជធានីខេត្ត។
ក្នុងនោះបានប្រគេនបច្ច័យបួន ព្រមទាំងបរិក្ខា ដល់ព្រះករុណាគ្រប់ព្រះអង្គដែលនិមន្តចូលរួម ព្រមទាំងចែកអំណោយជាថវិកាក្នុងម្នាក់ៗ៥ម៉ឺនរៀល សៀវភៅប៊ិក ដល់លោកយាយលោកតា ប្រជាពុទ្ធបរិស័ទ្ទ កងកម្លាំងប្រដាប់អាវុធ បុគ្គលិកអាជ្ញាធរជាតិអប្សារ៉ា កុម៉ារា កុម៉ារី ដែលចូលរួមក្នុងកម្មវិធីទាំងអស់ផងដែរ ។ហើយខ្ញុំព្រះករុណានាងខ្ញុំ សូមខន្តីអភ័យទោសចំពោះព្រះករុណាគ្រប់ព្រះអង្គ បងប្អូនមហាពុទ្ធបរិស័ទ្ទទាំងអស់ចំពោះកំហុសឆ្គង នឹងបដិសណ្ឋារកិច្ចណាមួយដោយអចេតនានោះ នឹងសូមប្រគេន ជូនបុណ្យកុសលពីមហាអង្គកឋិនទាននេះដល់ព្រះករុណាគ្រប់ព្រះអង្គ បងប្អូនកូនក្មួយទាំងអស់ សូមបានទទួលនូវមហាកុសលគ្រប់ៗគ្នាៗ សូមអនុមោទនាបុណ្យ)៕