មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា រ៉ែមាសរបស់កម្ពុជាប្រមាណជាង ១០០ គីឡូក្រាមត្រូវបាន នាំចេញទៅធ្វើការបន្សុទ្ធនៅក្នុងប្រទេសអូស្រ្តាលីជាលើកដំបូងរួចហើយៗក៏កំពុងនាំចេញជាលើកទី ២នៅថ្ងៃខាងមុខទៀត។
អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ លោក យស មុនីរ៉ាត់ ថ្លែងថា បន្ទាប់ពីបន្សុទ្ធជាមាស ៩.៩ ហើយក្រុមហ៊ុនអូស្រ្តាលីនឹងដាក់លក់មាសនៅលើទីផ្សារអន្តរជាតិតែម្តង។
សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពីសកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក យស មុនីរ៉ាត់ បញ្ជាក់ថា៖ «ការចម្រាញ់រ៉ែមាសបានប្រព្រឹត្តទៅដោយរលូន ដែលជាដំណាក់កាលចាប់ផ្ដើមដំបូងនៃផែនការគឺក្រុមហ៊ុននឹងបន្តចម្រាញ់ ជាបន្តបន្ទាប់រហូតមក។ យើងបានអនុវត្តការនាំចេញបានជាបណ្ដើរៗហើយយើងបាននាំចេញនៅជើងទី ១ រួចហើយឥឡូវយើងកំពុងរៀបចំនាំចេញនៅជើងទី ២បន្តទៀត ។ អញ្ចឹងយើងផលិតបានមកដល់ពេលនេះវាបានជាង ១០០ គីឡូក្រាមហើយគិតជាលេខមូល គឺយើងបាននាំទៅធ្វើការបន្សុទ្ធនៅក្នុងប្រទេសអូស្ត្រាលីដើម្បីអោយវាក្លាយ ទៅជាមាស ៩.៩ ហើយដាក់លក់នៅទីផ្សារអន្តរជាតិតែម្ដង»។
គួររម្លឹកឡើងវិញថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសប្រតិបត្តិការចម្រាញ់រ៉ែមាសលើកដំបូងរបស់ខ្លួនក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែល វិនិយោគដោយក្រុមហ៊ុនអូស្រ្តា លីកាលពីថ្ងៃទី ២១ ខែ មិថុនា ២០២១ ហើយរំពឹងថា នឹងទទួលបានចំណូលពីអាជីវកម្មនេះប្រមាណ៤០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕