ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នៅប្រទេសប៊ុលហ្ការី កាលពីពេលថ្មីៗនេះ សម្ដេចបានសម្រេចការងារជាច្រើន ដើម្បីជាប្រយោជន៍នៃប្រទេសទាំងពីរ។ទទឹមគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន បាននាំចៅស្រីរបស់សម្ដេច ដែលកំពុងតែសិក្សានៅទីនោះ ទៅជួបសម្ដែងការគួរសម ជាមួយប្រធានាធិបតីប៊ុលហ្គារីថែមទៀតផង។ ចៅស្រី របស់សម្ដេចកំពុងតែរៀន នៅសាកលវិទ្យាល័យមួយនៅអឺរ៉ុប ដោយចាប់យកជំនាញវិទ្យាសាស្ត្រនយោបាយ។ ដោយជាជីតាដែលជាអ្នកវិទ្យាសាស្ត្រនយោបាយមួយរូប សម្ដេចបាន សន្យានិងចៅស្រីថា នឹងខិតខំជួយចៅដើម្បីសម្រេចគោលដៅដែលចៅចង់ទៅ។
តាមរយៈផេក”Samdech Hun Sen, Cambodian Prime Minister” បានសរសេររៀបរាប់យ៉ាងដូចនេះថា ចៅស្រីខ្ញុំដែលកំពុងរៀន នៅសាកលវិទ្យាល័យមួយនៅអឺរ៉ុបបានខិតខំមកជួបជីតានៅប្រទេសប៊ុលហ្ការី។ ដោយចៅរៀនយកជំនាញវិទ្យាសាស្ត្រនយោបាយ ហើយខ្ញុំជាជីតាដែលជាអ្នកវិទ្យាសាស្ត្រនយោបាយមួយរូបខិតខំជួយចៅដើម្បីសម្រេចគោលដៅដែលចៅចង់ទៅថ្ងៃនេះបាននាំចៅឱ្យបានស្គាល់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃប្រទេសប៊ុលហ្ការីសំដៅឱ្យចៅបានយល់អំពីរបៀបចរចានៃថ្នាក់ដឹកនាំជាតិ។ កាលពីខែមិថុនា២០១៩កន្លងទៅចៅក៍បានចូលរួមរបៀបនេះនៅប្រទេសហុងគ្រីក្នុងពេលដែលខ្ញុំទស្សនៈកិច្ច នៅនៅទីនោះផងដែរ៕