ឧកញ៉ា ម៉ន សុខា លើកឡើងចំៗពីអ្នកអភិវឌ្ឍន៍គម្រោងអចលនទ្រព្យល្អ និងអ្នកគិតតែផលប្រយោជន៍ខ្លួនឯង

Uncategorized

ភាពរីកចម្រើន នៃវិស័យអចលនទ្រព្យ គឺជាមុខមាត់ប្រទេសដែលបង្ហាញឲ្យឃើញពីកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍លើគ្រប់វិស័យ ។ លោកឧកញ៉ា ម៉ន សុខា ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា មានប្រសាសន៍ថា៖ «អ្នកអភិវឌ្ឍន៍គម្រោង អចលនទ្រព្យ ដើរតួយ៉ាងសំខាន់ ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធសំណង់ បង្កើន ធនធានមនុស្ស ព្រមទាំងលើកមុខមាត់ និង តម្លៃអចលនទ្រព្យក្នុងតំបន់ ក្នុងនោះយើងសង្កេតឃើញថា មានទាំង ចំណុចវិជ្ជមាន និងអវិជ្ជមាន ដែលកើនឡើង ពោលគឺមានអ្នកអភិវឌ្ឍន៍ល្អគិតពីផលប្រយោជន៍រួម និងអ្នកអភិវឌ្ឍន៍ មិនល្អគិតតែពីផលប្រយោជន៍ខ្លួនឯង»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា វ័យក្មេងរូបនេះ បានពន្យល់លម្អិតទៀតថា ប្រសិនបើអ្នកអភិវឌ្ឍន៍ គម្រោងអចលនទ្រព្យល្អ ពួកគាត់នឹងបានជួយ ដូចជា៖
-ផ្តល់អចលនទ្រព្យល្អសម្រាប់ប្រជាពលរដ្ឋ
-បង្កើតចរន្តសេដ្ឋកិច្ច លំហូរសាច់ប្រាក់
-ផ្តល់ចំណូលចូលរដ្ឋ តាមរយៈការបង់ពន្ធ
-ផ្តល់ឱកាសវិនិយោគ សម្រាប់ប្រជាពលរដ្ឋ
-លើកស្ទួយមុខមាត់ក្នុងតំបន់ដែលគាត់អភិវឌ្ឍ
-ធ្វើឲ្យដីធ្លីឡើងតម្លៃខ្ពស់ ចំណេញដល់ពលរដ្ឋក្នុងតំបន់
-បង្កើតឱកាសការងារច្រើនផ្នែក
-ផ្តល់ប្លង់កម្មសិទ្ធិត្រឹមត្រូវជូនអតិថិជន


ផ្ទុយពីការលើកឡើងខាងលើ ឧកញ៉ា ម៉ន សុខាក៏បានលើកឡើងពីលក្ខណៈសម្បត្តិរបស់អ្នកអភិវឌ្ឍន៍ គម្រោងអចលនទ្រព្យ មិនល្អ និងផលប៉ះពាល់ដែលអាចនឹងកើតឡើង ដូចជា ៖
-ប៉ះពាល់ ហិរញ្ញវត្ថុរបស់អតិថិជន (ខាតបង់លុយកាក់ )
-ប៉ះពាល់កេរ្តិ៍ឈ្មោះ វិស័យអចលនទ្រព្យ
-បង្កើតភាពស្មុគស្មាញដល់អាជ្ញាធរ
-ខាតពេលវេលាអ្នកវិនិយោគ (អតិថិជន )
-ខាតអត្ថប្រយោជន៍សង្គមជាតិ
-បំផ្លាញទំនុកចិត្ត ភាពជឿជាក់ លើវិស័យនេះ
-បង្អាក់ដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ


ជាចុងក្រោយ លោកឧកញ៉ា ម៉ន សុខា លើកឡើងជាសំណូមពរថា៖ «សូមអ្នកអភិវឌ្ឍន៍គម្រោងអចលនទ្រព្យទាំងអស់ បំពេញកាតព្វកិច្ច ជូនដល់អតិថិជនចប់សព្វគ្រប់ តាមផែនការដែល កំណត់ក្នុងនាមជាអ្នកអភិវឌ្ឍន៍ល្អ សម្រាប់សង្គមជាតិកម្ពុជា»៕  
ចុចអានអត្ថបទ៖ ឧកញ៉ា ​ម៉ន សុខា៖ មនុស្សជោគជ័យ នឹងបង្រៀនប្រាប់អ្នកពីរបៀបធ្វើឲ្យអ្នកជោគជ័យ