លោក អៀង សុធារ៉ា សហស្ថាបនិកក្រុមហ៊ុនអារ៉ាខាវ៉ា បានបង្ហាញគោលការណ៍ដើម្បីក្លាយខ្លួនជាបុគ្គលជោគជ័យក្នុងអាជីពដោយឈរលើឥទ្ធិបាទធម៌គឺ ឆន្ទៈ វិរិយៈ ចិត្ត និងវិមំសា ទាំង៤ប្រយោគនេះព្រះពុទ្ធបានបង្រៀននូវមេរៀនដ៏សំខាន់មួយដែលជាជំហរឲ្យសម្រេចប្រយោជន៍។
សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពីសកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោកបានពន្យល់យ៉ាងដូច្នេះថា៖
១ ឆន្ទៈ ដើម្បីជោគជ័យក្នុងការធ្វើកិច្ចការណាមួយ ទោះបីការសិក្សាក្តី ការប្រកមុខជំនួញផ្សេងៗក្តី ឬក៏កិច្ចការតូចតាចក្តី អ្នកត្រូវតែមានឆន្ទ:មោះមុតនិងបំណងច្បាស់លាស់ក្នុងការធ្វើកិច្ចការទាំងនោះ។ បើខ្វះឆន្ទ:ហើយអ្វីៗក៏មិនអាចសម្រេចបានឡើយ។
២ វិរិយៈ សេចក្តីព្យាយាម កិច្ចការទាំងអស់បើមិនមានការព្យាយាមប្រឹងប្រែងបំពេញទេ សូម្បីតែបានមកដល់ដៃអ្នកហើយ ក៏អាចបាត់បង់ទៅវិញបានដែរ ហើយជីវិតរបស់យើងនឹងដើរថយក្រោយគ្មានជំហានឈានទៅរកភាពជោគជ័យបានឡើយ។ ដូចនេះបើមានឆន្ទ:មុះមុតហើយតែគ្មានការប្រឹងប្រែងព្យាយាមធ្វើទេ អ្នកមិនអាចសម្រេចនូវជោគជ័យក្នុងជីវិតបានឡើយ។
៣ ចិត្តៈ ការយកចិត្តទុកដាក់លើកិច្ចការងារ។ ការងារមួយចំនួនទោះបីអ្នកមានការស្ទាត់ជំនាញក៏ដោយ បើខ្វះការយកចិត្តទុកដាក់ផ្ចិតផ្ចង់ ធ្វើដោយប្រថុយប្រថានមិនច្បាស់លាស់ ប្រាកដណាស់ថាកិច្ចការនោះនឹងមិនអាចធ្វើបានល្អឡើយ។ ដូច្នេះ អ្នកត្រូវមានការផ្ដោតអារម្មណ៍ យកចិត្តទុកដាក់លើគ្រប់កិច្ចការដែលអ្នកកំពុងធ្វើជាប្រចាំ។
៤ វិមំសា បញ្ញាដែលពិចារណាឃើញក្នុងកិច្ចការទាំងអស់នោះថា ធ្វើយ៉ាងណាទើបការងារនោះដើរទៅមុខបាន។ ការងារទាំងអស់មិនមែនសម្រេចបានដោយសារមានតែកម្លាំងបាយទេ គឺទាល់តែមានប្រាជ្ញាឈ្លាសវៃ ទើបសម្រេចបានផលបានល្អ។ ដូចនេះ ដើម្បីបំពេញកិច្ចការណាមួយឲ្យបានជោគជ័យ អ្នកត្រូវមានឆន្ទ: សេចក្តីព្យាយាម ការយកចិត្តទុក្ខដាក់លើកិច្ចការនោះ និងចុងក្រោយត្រូវមានបញ្ញា ប្រើយុទ្ធសាស្រ្តឲ្យបានត្រឹមត្រូវ៕