ខេត្តបាត់ដំបងមានព្រំដែនប្រវែង ១១៥ គីឡូម៉ែត្រជាប់ខេត្តច័ន្ទបុរីរបស់ថៃ។ ខេត្តនៅភាគពាយ័ព្យនេះមានច្រកទំនាក់ទំនងដោះដូរពាណិជ្ជកម្មជាមួយថៃច្រើនជាងគេ ក្នុងចំណោមខេត្តជាប់ព្រំដែនដទៃទៀត។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ខេត្តបាត់ដំបងមានច្រកព្រំដែនអន្តរជាតិចំនួនពីរជាប់ថៃ រួមទាំងច្រកទ្វារតំបន់ជាច្រើនទៀត។
ច្រកទ្វារព្រំដែនអន្តរជាតិទាំងពីរមានច្រកដូង (ឡែម) និងច្រកភ្នំដី។ ចំណែកច្រកទ្វារតំបន់មាន៖
-ច្រកអូរអន្លក់ ឬសួនស៊ុំ
-ច្រកអូររំដួល
-ច្រកពាមតា
-ច្រកសែនចៅ
-ច្រកភ្នំព្រឹក
-ច្រក២០៣
-ច្រក៤០០
-ច្រកសួនស៊ឹម
-ច្រកស្វាយវែង៕