បន្ទាប់ពីបានឃើញការបោះដៃជួយគ្នាយ៉ាងសស្រាក់សស្រាំពីសំណាក់ថ្នាក់ដឹកនាំ និងអ្នកឧកញ៉ា លោកឧកញ៉ា លើការបញ្ចេញទុនជួយទិញផ្លែមៀនប៉ៃលិនពីប្រជាកសិករ លោកឧកញ៉ា បណ្ឌិត អ៊ឹង ឃាង ក៏បានប្រកាសចូលរួមទិញបន្តពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចំនួន ២តោន ផងដែរ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
លោកឧកញ៉ា បណ្ឌិត អ៊ឹង ឃាង បានប្រាប់ Oknha News ថា ផ្លែមៀនប៉ៃលិន ចំនួន ២តោន ទាំងនោះនឹងបន្តយកទៅជូនដល់រដ្ឋបាលស្រុកចំនួន ២ គឺ ១តោន ជូនទៅខាងរដ្ឋបាលស្រុកស្រែអំបិល ខេត្តកោះកុង និង ១តោន ទៀតប្រគល់ជូនដល់រដ្ឋបាលស្រុក សូត្រនិគម នៅឯខេត្តសៀមរាប ដើម្បីចាត់ចែងបន្តតាមការគួរ។
អានអត្ថបទ៖ ផ្ទះវីឡាកូនកាត់មួយនេះតម្លៃត្រឹមតែ 14,800$ បង់លុយផ្ដាច់កាន់សោរចូលរស់នៅបាន
កាលពីព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទើបតែប្រកាសប្រមូល ទិញផ្លែមៀនប៉ៃលិន (តាង៉ែន) ពីបងប្អូនកសិករចំនួន ១០០០ តោន ដើម្បីត្រៀមដាក់លក់នៅផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ក្នុងតម្លៃខាតដើមជូនអតិថិជន ពោល គឺលក់ត្រឹមតែ ១៩០០រៀល ក្នុងមួយគីឡូ ប៉ុណ្ណោះ។
គួរបញ្ជាក់ថា លោកឧកញ៉ាបណ្ឌិត អ៊ឹង ឃាង និងលោក ជំទាវឧកញ៉ា តែ កលិកា គឺជាម្ចាស់គម្រោងនៃបុរី ឃាង កលិកា ដែលមានទីតាំងស្ថិតនៅទល់មុខច្រកចូលព្រលានយន្តហោះថ្មីខេត្តសៀមរាប។ បច្ចុប្បន្នគម្រោងរបស់ លោកឧកញ៉ា កំពុងប្រកាសបើកលក់ ប្រភេទដីឡូតិ៍ ផ្ទះល្វែង និងផ្ទះវីឡាកូនកាត់ ដែលមានតម្លៃត្រឹម 14,800$ ប៉ុណ្ណោះ៕
ចុចអានអត្ថបទ៖ ឧកញ៉ា អ៊ឹង ឃាង ស្កាត់ទៅជួបអាជ្ញាធរស្រុកស្រែអំបិលភ្លាមៗក្រោយទទួលដំណឹងថាពលរដ្ឋ ២៥០គ្រួសារ កំពុងជួបការលំបាក