ក្រុមហ៊ុន​បណ្តាញ​ខ្សែកាប​ក្រោម​សមុទ្រ អ្នក​ឧកញ៉ា​គិត ម៉េង ត្រៀម​​ចុះ​បញ្ជី​លក់​សញ្ញាបណ្ណ

ជុំវិញ​ឧកញ៉ា

តាម​ប្រភព​ពី​ផ្សារ​មូលបត្រ​កម្ពុជា (CSX) ក្រុមហ៊ុន Telcotech ជាក្រុមហ៊ុនបណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ របស់អ្នកឧកញ៉ា គិត ម៉េង កំពុងត្រៀមខ្លួនចុះបញ្ជីលក់សញ្ញាបណ្ណ (មូលបត្របំណុល) ក្នុងផ្សារមូលបត្រកម្ពុជា (CSX)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​សេចក្តី​ប្រកាស ក្រុមហ៊ុនផ្សារមូលបត្រ បានសម្រេចឯកភាពជាគោលការណ៍ លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុន Telcotech នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដើម្បីអាចចុះបញ្ជី និងជួញដូរជាផ្លូវការនៅផ្សារមូលបត្រ។

ក្រុមហ៊ុន Telcotech បង្កើតឡើងក្នុងឆ្នាំ២០០៧ បាន​វិនិយោគខ្សែកាប្លិ៍អុបទិក ក្រោមបាតសមុទ្រ MCT ទឹកប្រាក់ជិត១០០លានដុល្លារ តភ្ជាប់ពីប្រទេសម៉ាឡេស៊ី ប្រទេសកម្ពុជា និងប្រទេសថៃ និងជាក្រុមហ៊ុនផ្តល់សេវាអ៉ីនធឺណេត និងខ្សែកាបឈានមុខគេនៅកម្ពុជា។

កាលពីឆ្នាំ២០១១ កន្លងទៅ ក្រុមហ៊ុន Telcotech ត្រូវបានក្រុមហ៊ុន EZECOM របស់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក្រុមហ៊ុន Royal Group បានទិញភាគហ៊ុន១០០% ដោយក្រុមហ៊ុន Telcotech បានក្លាយជាក្រុមហ៊ុនមួយបន្ថែមទៀតនៅក្នុង EZECOM Group of Companies៕